ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មនុស្ស៨នាក់ស្លាប់ក្នុងការបាញ់ប្រហារនៅក្នុងសាកលវិទ្យាល័យមួយនៅប្រទេសរុស្ស៊ី

អន្តរជាតិ៖ និសិ្សត ៨នាក់ស្លាប់ និង១០នាក់ផ្សេងទៀតរងរបួស ក្នុងព្រឹត្តិការណ៍បាញ់ប្រហារមួយក្នុងសកលវិទ្យាល័យ Perm State ដែលមានចំងាយ ៨០០គីឡីម៉ែត្រពីទីក្រុងមូស្គូ។ Prem គឺជាសកលវិទ្យាល័យចំណាស់ជាងគេមួយនៅក្នុងប្រទេសរុស្ស៊ី។

យោងតាម ការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក គ្រូបង្រៀន និងសិស្សត្រូវចាក់សោបន្ទប់រៀនរបស់ពួកគេ ហើយលាក់ខ្លួនខណៈខ្មាន់កាំភ្លើងបានបើកការបាញ់រះឆ្លងកាត់សាល របស់សាកលវិទ្យាល័យ។ សិស្សខ្លះ ត្រូវបានគេឃើញលោតចេញពីបង្អួចថ្នាក់រៀនដើម្បីរត់គេចខ្លួន។

ប៉ូលីសបានចាប់ខ្លួនខ្មាន់កាំភ្លើងនេះហើយ ដែលបានគេកំណត់ថាជា “និស្សិតប្រុសម្នាក់” តែគេមិនបានដឹងថាគាត់គឺជានិស្សិតនៃសាកលវិទ្យាល័យ Perm State នោះឬទេ។ ចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថានឹងកើនឡើង។

នេះគឺជាការបាញ់ប្រហារទ្រង់ទ្រាយធំលើកទី ២ នៅក្នុងប្រទេសរុស្ស៊ីនៅឆ្នាំនេះ បន្ទាប់ពីការបាញ់ប្រហារនៅសាលារៀនមួយកន្លែងក្នុងទីក្រុងកាហ្សាន កាលពីខែឧសភា ដែលបានសម្លាប់មនុស្ស ៩ នាក់និង ២០ នាក់ផ្សេងទៀតបានរងរបួស។ ដែលជាហេតុធ្វើឱ្យប្រធានាធិបតី វ្លាឌីមៀ ពូទីន អំពាវនាវឱ្យមានការរឹតបន្តឹងច្បាប់កាំភ្លើង។

រដ្ឋាភិបាលរុស្ស៊ី មានច្បាប់តឹងរ៉ឹងដែលអនុញ្ញាតឱ្យមានកម្មសិទ្ធិប្រើកាំភ្លើងសម្រាប់ជនស៊ីវិល ប៉ុន្តែត្រូវមានការធ្វើតេស្តផ្លូវចិត្តមុនពេលផ្តល់អាជ្ញាប័ណ្ណ ហើយអនុញ្ញាតសម្រាប់ការបរបាញ់ និងកីឡាតែប៉ុណ្ណោះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក