ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ព្រឹទ្ធសភាយល់ព្រមលើសេចក្តីព្រាងវិសោធនកម្មមាត្រាមួយចំនួននៃច្បាប់ការងារ

ភ្នំពេញ៖ ព្រឹទ្ធសភានៅថ្ងៃនេះ បានពិនិត្យ និងយល់ព្រម ដោយឥតកែប្រែ លើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្ម មាត្រាចំនួន៨ នៃច្បាប់ស្តីពីការងារ ដោយថាដើម្បី រក្សានូវភាពប្រកួតប្រជែងរបស់កម្ពុជា។

រដ្ឋមន្រ្តីក្រសួងការងារលោក អ៊ិត សំហេង បានឱ្យថា ការធ្វើវិសោធនកម្មមាត្រាចំនួន៨នៃច្បាប់នេះ គឺមានសារៈសំខាន់ ដើម្បីរួមចំណែកក្នុងការរក្សាឲ្យបាននូវភាពប្រកួតប្រជែងរបស់ព្រះរាជាណាចក្រកម្ពុជានៅក្នុងបរិបទនៃការវិវត្តផ្នែកសង្គម-សេដ្ឋកិច្ចក្នុងតំបន់និងសកលលោក។

មាត្រាដែលត្រូវកែប្រែនោះ មានមាត្រា១២៣ មាត្រា១៣៨ មាត្រា១៦២ មាត្រា៣០០ មាត្រា៣៤៣ មាត្រា៣៥០ មាត្រា៣៦៣ និងមាត្រា៣៦៧ នៃច្បាប់ស្តីពីការងារឆ្នាំ១៩៩៧។

គេនៅមិនទាន់ដឹងពីមាត្រាថ្មីដែលនឹងជំនួសមាត្រាទាំងនេះមានអ្វីខ្លះនោះទេ តែដោយយោងតាមសេចក្តីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ ការធ្វើវិសោធនកម្មនេះគឺមានគោលបំណង ពង្រឹងភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចកម្ពុជា ដើម្បីសម្រេចឱ្យបាននូវឋានៈជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ច្បាប់ស្ដីពីការងារកម្ពុជាត្រូវបានធ្វើវិសោធនកម្ម២ដងរួចមកហើយ ដែលក្នុងនោះនៅឆ្នាំ២០០៧ វិសោធនកម្មពាក់ព័ន្ធនឹងអត្រាប្រាក់ឈ្នួលបន្ថែមម៉ោង និងការងារពេលយប់ និងនៅឆ្នាំ២០១៨ វិសោធនកម្មពាក់ព័ន្ធនឹងប្រាក់បំណាច់អតីតភាពការងារ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក