
UPDATE: ទីបំផុត! បុគ្គលមានវិជ្ជមានកូវីដ-១៩ ទាំង៥នាក់ចុងក្រោយបានទាក់ទងមកអាជ្ញាធរអស់ហើយដើម្បីទទួលការព្យាបាល
UPDATE: ទីបំផុត! បុគ្គលមានវិជ្ជមានកូវីដ-១៩ ទាំង៥នាក់ចុងក្រោយបានទាក់ទងមកអាជ្ញាធរអស់ហើយដើម្បីទទួលការព្យាបាល
(ភ្នំពេញ)៖ នៅសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ អ្នកមានវិជ្ជមានកូវីដ-១៩ ទាំង៥នាក់ទៀតចុងក្រោយ ដែលគេចវេះ ហើយអាជ្ញាធរទាក់ទងមិនបាន នៅពេលនេះបានទំនាក់ទំនងមកអាជ្ញាធរអស់ហើយ ដើម្បីទទួលការព្យាបាលនៅមន្ទីរពេទ្យ។ បើតាមការឲ្យដឹងពីលោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បុគ្គលដែលមានវិជ្ជមានកូវីដ-១៩ ទាំង៥នាក់ចុងក្រោយនេះ កន្លងមកមិនអាចទាក់ទងបាន។
ក្រោយការប្រកាសទុកពេលរយៈពេល ៣ថ្ងៃ របស់រដ្ឋបាលរាជធានីភ្នំពេញ បុគ្គលទាំង៥នាក់នោះបានទាក់ទងមកអាជ្ញាធររាជធានីភ្នំពេញហើយនៅរសៀលនេះ។