ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សម្ដេចតេជោ ជំរុញអាណាព្យាបាលឱ្យបញ្ជូនកូនចៅ ទៅចាក់វ៉ាក់សាំងការពារកូវីដ-១៩ ឱ្យបានគ្រប់គ្នា

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានជំរុញដល់ឪពុកម្ដាយដែលមានកូនអាយុពី៦ ដល់១២ឆ្នាំ ឱ្យនាំពួកគេទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានគ្រប់គ្នា។

ប្រទេសកម្ពុជាបានបើកយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារដែលមានអាយុពី៦ ដល់១២ឆ្នាំ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១។

សម្ដេចតេជោ បានជំរុញបែបនេះ ដោយភ្ជាប់ជាមួយវីដេអូកុមារីណាណា ដែលទើបនឹងចាក់វ៉ាក់សាំងរួចបាននិយាយ ថ្លែងអំណរគុណដល់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនកុមារដោយឥតគិតថ្លៃ។

សម្ដេចតេជោបានសរសេរថា៖ « ថ្ងៃនេះ ចៅណាណា បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ រួចហើយ។ ទន្ទឹមនឹងនេះដែរ សូមឪពុកម្តាយដែលមានកូនអាយុចាប់ពី៦ឆ្នាំ ដល់១២ឆ្នាំ សូមនាំកូនទៅចាក់វ៉ាក់សាំងការពារកូវីដ-១៩ អោយបានគ្រប់ៗគ្នាកុំបីខាន។ តាសូមជូនពរចៅណាណា និងចៅៗទូទាំងប្រទេសដែលបានចាក់វ៉ាក់សាំងរួចហើយមានសុខភាពល្អ ជៀសផុតពីជំងឺកូវីដ-១៩ គ្រប់ៗគ្នា » ។

គិតមកដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១នេះ កម្ពុជាចាក់វ៉ាក់សាំងការពារជំងឺកូវី-១៩ដល់កុមារដែលមានអាយុពី៦ ដល់១២ឆ្នាំ បានចំនួនជាង៤៩ម៉ឺននាក់ ដែលស្មើនឹងប្រមាណ២៦ភាគរយបើធៀបនឹងកុមារគោលដៅជិត២លាននាក់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក