សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

រដ្ឋគ្រោងប្រកាសដាក់ឱ្យប្រើប្រាស់ ផែនការអនុវត្តន៍គោលនយោបាយជាតិការពារកុមារ នៅចុងខែនេះ

ភ្នំពេញ៖ រដ្ឋាភិបាលគ្រោងប្រកាសដាក់ឱ្យប្រើប្រាស់ នូវផែនការអនុវត្តន៍គោលនយោបាយជាតិ ស្ដីពី ប្រព័ន្ធកិច្ចការពារកុមារ ឆ្នាំ២០១៩-២០២៩ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ។

ក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី១៤ ខែកញ្ញា ដែល EAC News ទើបទទួលបាននាថ្ងៃនេះឱ្យដឹងថា ពិធីប្រកាសនោះនឹងធ្វើតាមរយៈប្រព័ន្ធអនឡាញ Zoom ក្រោមអធិបតីភាពលោកស្រី ម៉ែន សំអន និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចលោក វង សូត ក៏ដូចជាអ្នកពាក់ព័ន្ធជាច្រើននាក់ថែមទៀត។

អ្នកនាំពាក្យក្រសួងសង្គមកិច្ចលោក តូច ចាន់នី មានប្រសាសន៍ប្រាប់ EAC News ថា ការដាក់ឱ្យប្រើប្រាស់ផែនការអនុវត្តនេះ គឺដើម្បីគាំទ្រដល់គោលនយោបាយជាតិស្ដីពី ប្រព័ន្ធកិច្ចការពារកុមារដែលបានចេញកាលពីឆ្នាំមុន។

លោកថា៖ « គោលនយោបាយ គឺសម្ដេចប្រកាសរួចហើយតាំងពីខែ៥ ឆ្នាំ២០២០។ ផែនការនេះយើងទើបតែធ្វើហើយ ប៉ុន្មានខែមុន ឆ្នាំ២០២១នេះ។ អញ្ចឹងការប្រកាសនេះគឺការប្រកាសដាក់ឱ្យអនុវត្តន៍ផែនការ អនុវត្តន៍គោលនយោបាយជាតិស្ដីពីប្រព័ន្ធកិច្ចការពារកុមារ ឆ្នាំ២០១៩-២០២៩ » ។

គោលនយោបាយជាតិស្ដីពី ប្រព័ន្ធកិច្ចការពារកុមារឆ្នាំ ២០១៩-២០២៩ ត្រូវបាននាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី ២៩ ឧសភា ឆ្នាំ២០២០ ដោយផ្ដោតលើសសរស្ដម្ភចំនួន៣គឺ បង្ការនិងទប់ស្កាត់ អន្តរាគមន៍ និងការផ្ដល់សេវាឆ្លើយតប ដល់កុមារដែលកំពុងស្ថិតក្នុងហានិភ័យសេដ្ឋកិច្ច កុមាររងគ្រោះ និងងាយរងគ្រោះ ដែលបាននិងកំពុងទទួលរងនូវការជួញដូរ ការរំលោភបំពាន់ ការកេងប្រវ័ញ្ចផ្សេងៗ និងអំពើហិង្សាគ្រប់ទម្រង់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក