ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

TOP NEWS: សម្ដេចតេជោ ហ៊ុន សែន ៖ ពុំមានហេតុផលបន្តបិទរាជធានី-ខេត្តទៀតនោះទេ ប៉ុន្តែអាចបិទតំបន់តូចៗដែលមានហានិភ័យខ្ពស់ប៉ុណ្ណោះ

(ភ្នំពេញ)៖ ពុំមានហេតុផលបន្តបិទទេ យើងនិងបើកតែខេត្តឬរាជធានី អាចបិទតំបន់តូចៗដែលនៅមានហានិភ័យលើការឆ្លងខ្ពស់។ ការបិទកន្លងមកគឺជាការបង្ខំចិត្តដើម្បីកាត់បន្ថយការឆ្លងនិងការស្លាប់របស់ប្រជាជនយើង។ សូមយោគយល់ដល់ការលំបាករួមរបស់ជាតិ។ នេះគឺជាការឆ្លើយតបតាម Comment ហ្វេសបុកផ្លូវការរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីនៅយប់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១នេះ ចំពោះការតបសារសំនួររបស់អ្នកលេងហ្វេសបុកគណនីឈ្មោះ Tuo ដែលបាន Comment គោរពសួរទៅសម្តេចតេជោថា  «សម្តេចថ្ងែទី៥នេះ សូមសម្តេចបើកផ្លូវវិញមែនទែនមក។ ក្មួយជាប់នៅខេត្តយូរថ្ងែមកហើយដែរ មិនទាន់ចូលទៅភ្នំពេញវិញបាន ព្រោះត្រូវឡើងមកចាក់វ៉ាក់សាំង ហើយថវិកាក៏ជិតអស់ សំណាងហើយក្មួយស្គាល់គេគេឲ្យផ្ទះស្នាក់នៅអត់គិតអ្វីពីក្មួយ»។

គួរជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា សម្រេចជ្រើសយកវិធានការបន្ដបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ហើយការកំណត់បិទខ្ទប់នេះ ត្រឹមថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ខាងមុខនេះ។ បើគិតដល់ថ្ងៃទី០៥ ខែឧសភា ការបិទខ្ទប់នេះមានរយៈពេល៣សប្ដាហ៍៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក