ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សហព័ន្ធបាល់ទាត់តួកគី ប្រកាសតែងតាំងអ្នកចាត់ការទូទៅថ្មី

តួកគី៖ សហព័ន្ធបាល់ទាត់តួកគី នៅថ្ងៃទី១៩ ខែកញ្ញាម្សិលមិញនេះបានប្រកាសតែងតាំងអតីតគ្រូបង្គោលក្រុមយុវជនអាយុក្រោម ២១ឆ្នាំជម្រើសជាតិអាល្លឺម៉ង់ លោក Stefan Kuntz ជាអ្នកចាត់ការទូទៅថ្មី ក្រោយពីប្រកាសចែកផ្លូវគ្នាក្រោមហេតុផលមួយចំនួនជាមួយអ្នកចាត់ការ Senol Gunes កាលពីពេលថ្មីៗនេះ។

ការប្រកាសចាកចេញពីក្រុមជម្រើសជាតិតួកគីរបស់លោក Senol Gunes បានធ្វើឡើងក្រោយបរាជ័យយ៉ាងធ្ងន់ធ្ងរ ៦-១ ទល់នឹងក្រុមជម្រើសជាតិហូឡង់ នាវគ្គជម្រុះ FIFA World Cup ពូល G។ តួកគី មាន ១១ពិន្ទុ បានរំកិលធ្លាក់ដល់ចំណាត់លេខ ៣ ក្នុងតារាង ឈរក្រោមក្រុមហូឡង់ និងណ័រវេយ៍ដែលមាន ១៣ពិន្ទុស្មើគ្នា។ 

ដោយឡែក ងាកទៅកាន់សហព័ន្ធបាល់ទាត់អាល្លឺម៉ង់វិញក៏បានបញ្ជាក់ដែរថា សហព័ន្ធនឹងធ្វើការអនុញ្ញាតបញ្ចប់កុងត្រាដែលនៅសេសសល់ជាមួយលោក Stefan Kuntz ប្រសិនបើលោកយល់ព្រមទទួលការងារជាមួយសហព័ន្ធបាល់ទាត់តួកគីជាផ្លូវការ។ គួររំលឹកថា អ្នកចាត់ការថ្មីលោក Stefan Kuntz ក៏ធ្លាប់លេងនៅលីគកំពូលតួកគីជាមួយក្រុម Besiktas នៅឆ្នាំ១៩៩៥/១៩៩៦ ផងដែរ។

ដោយឡែក ក្នុងការងារជាគ្រូបង្វឹកវិញ បុរសវ័យ៥៨ឆ្នាំខាងលើនេះធ្លាប់ដឹកនាំក្លិបលំដាប់មធ្យម និតំបន់មួយចំនួននៅអាល្លឺម៉ង់ដូចជា Karlsruher SC នៅលីគទី២ អាល្លឺម៉ង់, ក្លិប Waldhof Mannheim ជាដើម មុននឹងកាន់តំណែងជាគ្រូបង្គោលក្រុមអាយុក្រោម ២១ឆ្នាំអាល្លឺម៉ង់ នឹងដឹកនាំឈុតនេះគ្រងជើងឯកយុវជនអាយុក្រោម ២១ឆ្នាំទ្វីបអឺរ៉ុប ២លើកនៅឆ្នាំ២០១៧ និង ២០២១ និងជើងឯករងម្តងនៅឆ្នាំ២០១៩

លោក Kuntz នឹងត្រូវដឹកនាំក្រុមជម្រើសជាតិតួកគីជាផ្លូវការ ដោយជួបជាមួយក្រុមជម្រើសជាតិណ័រវេយ៍ និងក្រុមជម្រើសជាតិឡេតូនី នៅថ្ងៃទី០៩ និងថ្ងៃទី១២ ខែតុលាខាងមុខនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក