ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | តំណាងកុងស៊ុលនៃប្រទេសស៊ីប នាំយកថវិកា និងសំភារៈសិក្សាមួយចំនួន ផ្តល់ជូនសាលាដូង ភ្នំគិរីរម្យ | អាជ្ញាធរជាតិអប្សរា៖​ ការផ្តល់ចំណីជាប្រចាំ...បានផ្លាស់ប្តូរនូវទម្លាប់រស់នៅបែបធម្មជាតិរបស់សត្វស្វា ពីសត្វព្រៃ ទៅជាសត្វស្រុក | កំណាត់ចុងក្រោយផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) សម្រេចបាន ២៩% | អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) និងរដ្ឋបាលខេត្តកណ្តាល​ បានសហការគ្នាដោះស្រាយបញ្ចប់វិវាទក្រៅប្រព័ន្ធតុលាការ​ ជូនប្រជាពលរដ្ឋរស់នៅខេត្តកណ្តាល | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ «គ្មានផែនការផ្លាស់ប្តូររដ្ឋមន្ត្រីទេ» ចំពេលមានពាក្យចចាមអារ៉ាម | បច្ចេកវិទ្យាឌីជីថល បានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃ​របស់យើង ហើយបាននិងកំពុងក្លាយ​ជាចលករក្នុងការផ្តល់ផលប្រយោជន៍ដល់ជាតិ និងប្រជាជនកម្ពុជា | សម្តេចតេជោ ហ៊ុន សែន បញ្ចេញព័ត៌មានលោក សេង សារី ជុំវិញការចោទប្រកាន់ និងភក្តីភាពនយោបាយ | សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយលោកបណ្ឌិត សាយ សំផន ភុមវិហាន ប្រធានរដ្ឋសភាឡាវ |

កោះហ្វីជី FIJI គ្រោងបើកទទួលភ្ញៀវបរទេសឡើងវិញ ដោយមិនតម្រូវធ្វើចត្តាឡីស័ក

ហ្វីជី៖ ដែនកោះហ្វីជី (Fiji) មានគម្រោងផែនការក្នុងការបើកទទួលស្វាគមន៍ភ្ញៀវទេសចរណ៍អន្តរជាតិឡើងវិញចាប់ពីខែវិច្ឆិកានេះ ដែលជាផ្នែកមួយនៃការស្តារសេដ្ឋកិច្ចដែលរងការផលប៉ះពាល់ខ្លាំងដោយសារជំងឺរាតត្បាតកូវីដ-១៩ ខណៈប្រទេសនេះកំពុងបន្តប្រយុទ្ធយ៉ាងសកម្មជាមួយការផ្ទុះឡើងនូវជំងីកូវីដ-១៩ បំលែងខ្លួនថ្មីប្រភេទ ដែលតា (Delta-variant)។

ក្នុងសេចក្តីថ្លែងការមួយរបស់លោកនាយករដ្ឋមន្រ្តី Frank Bainimarama កាលពីសប្តាហ៍មុនបានបញ្ជាក់ថា គោលដៅចំបងនៅពេលនេះគឺការរំដោះប្រទេស និងសង្គ្រោះផ្នែកសេដ្ឋកិច្ចចេញពីផលប៉ះពាល់ដោយសារកូវីដ-១៩ កន្លងមក។ គួរបញ្ជាក់ថា ផែនការនៃការស្វាគមន៍ភ្ញៀវទេសចរណ៍បរទេសឡើងវិញនេះ ក្រោយពីហ្វីជីបានចាក់វ៉ាក់សាំងលើប្រជាជនខ្លួនបានប្រមាណ ៨០ភាគរយរួចរាល់ ដែលក្នុងនោះមានប្រមាណ ៦៦ភាគរយបានទទួលវ៉ាក់សាំងទាំងពីរដូសពេញលេញ។ រដ្ឋាភិបាលកោះហ្វីជីរបស់លោកនាយករដ្ឋមន្រ្តី Bainimarama មានផែនការជំរុញឱ្យមានការផ្តល់វ៉ាក់សាំង ១០០ភាគរយលើប្រជាជនសរុប ៩០ម៉ឺននាក់ នៅត្រឹមថ្ងៃទី០១ ខែវិច្ឆិកាខាងមុខនេះ។ 

គួរបញ្ជាក់ថា សម្រាប់ការត្រៀមទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ឡើងវិញនេះ រដ្ឋាភិបាលហ្វីជីមានគោលបំណងក្នុងការលើកលែងនូវលក្ខខណ្ឌតម្រូវធ្វើចត្តាឡីស័ក (Quarantine-Free) ទៅលើភ្ញៀវទេសចរណ៍ទាំងឡាយណាដែលបានធ្វើដំណើរមកពីប្រទេសដែលស្ថិតក្នុងបញ្ជី "ពណ៌បៃតង" របស់រដ្ឋាភិបាល។ ដោយឡែក ប្រទេសដែលស្ថិតក្នុងបញ្ជីពណ៌បៃតងរបស់រដ្ឋាភិបាលហ្វីជីរួមមានដូចជា អូស្រ្តាលី, ណូវែលហ្សេឡង់, ជប៉ុន, កាណាដា, កូរ៉េខាងត្បូង, សិង្ហបុរី និងផ្នែកខ្លះនៃសហរដ្ឋអាមេរិកជាដើម។ អ្នកដំណើរជាភ្ញៀវទេសចរណ៍បរទេសទាំងនោះមិនតម្រូវឱ្យមានការធ្វើចត្តាឡីស័កនោះឡើយ ពោលគឺពួកគេគ្រាន់តែត្រូវមានវ៉ាក់សាំងបង្ការកូវីដ-១៩រួចរាល់ និងមានលទ្ធផលតេស្តអវិជ្ជមានពេលមកដល់អាកាសយានដ្ឋានរបស់ហ្វីជី៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក