ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចតេជោ ហ៊ុន សែន ប្រកាសចាក់វ៉ាក់សាំងជូនបងប្អូននៅភ្នំពេញនិងខេត្តកណ្តាលឱ្យរួចរាល់ក្នុងខែឧសភានិង មិថុនា ២០២១នេះ

ភ្នំពេញ ៖ ឆ្លើយតបនឹងសំណូមពររបស់ប្រជាពលរដ្ឋស្នើសុំចាក់វ៉ាក់សាំងការពារកូវីដ-១៩ តាមរយៈ comment ក្នុងហ្វេកបុកផ្លូវការរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១នេះ សម្តេចតេជោបានប្រកាសថា "នឹងចាក់ជូនគ្រប់ៗ គ្នាគ្រាន់តែមានមុនមានក្រោយ ព្រោះពេទ្យយើងមិនអាចធ្វើមួយថ្ងៃឬមួយសប្តាហ៍អស់ទេ។ 

នាយករដ្ឋមន្ត្រីនៃកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានបន្តឆ្លើតតបទៀតថា យើងនឹងចាក់ជូនបងប្អូននៅភ្នំពេញនិងខេត្តកណ្តាលឱយរួចរាល់ក្នុងខែឧសភានិងមិថុនា២០២១នេះ។ ពេលនេះកំពុងប្រម៉ូលផ្តុំការខិតខំចាក់នៅតំបន់ក្រហមឱយបានមុន។ សូមបងប្អូនអត់ធ្មត់រង់ចាំ បន្តិចវ៉ាក់សាំងនឹងយកទៅចាក់ជូនបងប្អូនឱយបានគ្រប់ៗគ្នា។

ក្នុងសារឆ្លើយតបហ្វេសបុក សម្តេចតេជោ ហ៊ុន សែន បានសង្កត់ន័យថា ខ្ញុំប្រើពាក្យថាស្រោចវ៉ាក់សាំងជូនប្រជាជននៅភ្នំពេញឱយមានភាពសាំមិនឱយមានឆ្លងកូវីដ១៩តទៅទៀត។

ការឆ្លើយតបរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីតាមហ្វេកបុកផ្លូវការពេលនេះត្រូវបានធ្វើឡើងបន្ទាប់ពីអ្នកលេងហ្វេសបុក គណនីឈ្មោះ «Ben KH» បាន Comment នៅលើទំព័រហ្វេសបុករបស់សម្តេចតេជោ ចំពោះអត្ថបទដែលសរសេរថា «តើកំពូលកីឡាករបាល់ទាត់ Messi និង Neymar អាចស្លាប់ទេ ក្រោយចាក់វ៉ាក់សាំងចិន?  ដោយម្ចាស់គណនីហ្វេសបុកខាងលើបានសរសេរថា «ខ្ញុំបាទសូមគោរព សម្តេចពុក។ ខ្ញុំបាទស្នាក់នៅភូមិ ៨ ក្រុមទី ៣០ សង្កាត់បឹងកក់១ ផ្លូវ៥១៦ ខណ្ឌទួលគោក ខ្ញុំបាទនិងភូមិអាយុក្រោម៦០ឆ្នាំ ប្រហែល ៩៨% មកដល់ពេលនេះមិនទាន់បានទទួលការចាក់ វ៉ាក់សាំង លើកទី១ នៅឡើយទេ។ សូមសម្តេចពុក ជួយកូនចៅអោយបានចាក់នឹងគេផង។ សូមអរគុណ»។

គួរបញ្ជាក់ផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជាបានដាក់ចេញនូវទិសដៅផ្តល់ការចាក់វ៉ាក់សាំងការពារមេរោគកូវីដ-១៩ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋនិងបរទេសដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យបានយ៉ាងហោចណាស់ ១០លាននាក់ទៅ១៣លាននាក់។

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក