សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

ក្រុមអ្នកស្រាវជ្រាវកូវីដ-១៩ បន្តរុករកទៅលើសត្វប្រចៀវនៅកម្ពុជា

ស្ទឹងត្រែង៖ ក្រុមអ្នកស្រាវជ្រាវបានបន្តប្រមូលសំណាកវិភាគទៅលើសត្វប្រចៀវ នៅតាមតំបន់នៃខេត្តមួយចំនួនស្ថិតនៅភាគខាងជើងប្រទេសកម្ពុជា ក្នុងគោលបំណងស្វែងយល់ និងស្រាវជ្រាវទៅលើជំងឺកូវីដ-១៩ ដោយវិលត្រឡប់មកកាន់តំបន់ដែលមានវីរុសមួយប្រភេទស្រដៀងគ្នានេះធ្លាប់បានផ្ទុះឡើងកាលពីជាងមួយទស្សវត្សន៍មុន។ 

សំណាកនៃសត្វប្រចៀវចំនួន ២ ដែលយកមកពីខេត្តស្ទឹងត្រែង ភាគខាងជើងជាប់នឹងប្រទេសឡាវ កាលពីឆ្នាំ២០១០ ត្រូវបានបង្កក និងរក្សាទុកដោយវិទ្យាស្ថានជាតិស្រាវជ្រាវ ប៉ាស្ទ័រ កម្ពុជា ក្នុងរាជធានីភ្នំពេញ និងក្រោយការពិសោធបានបង្ហាញថា សំណាកវិភាគដែលយកចេញពីសត្វប្រចៀវកាលពីជាង ១០ឆ្នាំមុននោះ បានបង្ហាញអំពីភាពជាប់ពាក់ព័ន្ធខ្លាំងទៅនឹងវីរុសកូវីដ-១៩ ដែលជាវីរុសរាតត្បាតសកលនាពេលបច្ចុប្បន្ននេះ។ 

ក្រុមអ្នកស្រាវជ្រាវចំនួន ៨នាក់នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានធ្វើការប្រមូលសំណាកវិភាគទៅលើសត្វប្រចៀវក្នុងខេត្តស្ទឹងត្រែង ដោយពិនិត្យលើព័ត៌មានលម្អិតផ្សេងៗរួមមាន ភេទ, អាយុ និងពូជ របស់សត្វប្រចៀវទាំងនោះជាដើម។ យ៉ាងណាមិញ ការស្រាវជ្រាវខាងលើមិនមែនធ្វើឡើងតែនៅប្រទេសកម្ពុជានោះទេ ពោលគឺក្រុមអ្នកស្រាវជ្រាវនឹងបន្តបេសកកម្មដូចគ្នានេះទៅកាន់ប្រទេសហ្វីលីពីនផងដែរ។

អ្នកនាង ហ៊ឹម ថាវរី មន្រ្តីមួយរូបនៃក្រុមការងារស្រាវជ្រាវនេះបាននិយាយថា៖ "យើងសង្ឃឹមថាលទ្ធផលដែលទទួលបានពីការសិក្សានេះអាចជួយឱ្យពិភពលោកមានការយល់ដឹងបន្ថែមទៀតអំពីជំងឺកូវីដ-១៩"។ ដោយឡែក លោក ដួង វាសនា នាយកផ្នែកសិក្សាទៅលើវីរុសនៃវិទ្យាស្ថានជាតិប៉ាស្ទ័របានលើកឡើងដែរថា៖ "វិទ្យាស្ថានប៉ាស្ទ័របានធ្វើដំណើរសិក្សាស្រាវជ្រាវចំនួន ៤លើកហើយក្នុងរយៈពេល ២ឆ្នាំចុងក្រោយ ដោយសង្ឃឹមថាមានតម្រុយអំពីដើមកំណើតនិងការវិវត្តនៃមេរោគដែលកើតដោយប្រចៀវនេះ"។

គួរបញ្ជាក់ថា កន្លងមកអង្គការសុខភាពពិភពលោក ព្រមទាំងផ្នែកពាក់ព័ន្ធបានរកឃើញនូវីរុសសំខាន់ៗជាច្រើនដែលពាក់ព័ន្ធ និងបង្កឡើងដោយសត្វប្រចៀវ រួមមាន Ebola , SARS និង MERS ជាដើម៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក