ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អភិបាលស្រុកមង្គលបុរី ជូនដំណឹងដល់ពលរដ្ឋបង្កើនការប្រយ័ត្នខណៈទឹកស្ទឹងបន្តកើនឡើង

បន្ទាយមានជ័យ៖ អភិបាលស្រុកមង្គលបុរី ប្រកាសឲ្យពលរដ្ឋក្នុងស្រុកបង្កើនការប្រុងប្រយ័ត្ន ចំពោះទឹកជំនន់ទឹកភ្លៀង ដែលបានបន្តធ្លាក់ប៉ុន្មានថ្ងៃជាប់គ្នា ដែលធ្វើឲ្យទឹកនៅតាមបណ្តោយដងស្ទឹងបន្តកើនឡើងជាបន្តបន្ទាប់។

លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបុរី បានអំពាវនាវដល់ពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹងមង្គលបូរី ឱ្យបង្កើនការប្រុងប្រយ័ត្ន ចំពោះស្ថានភាពទឹកចេះដែលកំពុងកើនឡើងជិតដល់ចំណុចអាសន្ន។

លោកជំរុញដល់ពលរដ្ឋឱ្យត្រៀមមធ្យោបាយដឹកជញ្ជូនទូក កាណូត អាវពោង និងរកទីទួលសុវត្ថិភាព ដើម្បីសង្រ្គោះអាយុជីវិត។ ពិសេសត្រូវប្រុងប្រយ័ត្នចពោះក្មេងតូចៗ មិនត្រូវបណ្តោយឲ្យលេងទឹកហើយត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះសត្វមានពិសផងដែរ។

លោកអភិបាលស្រុក ក៏បានបញ្ជាក់ទៀតថា «ទឹកស្ទឹងមង្គលបូរី នៅព្រឹកថ្ងៃទី២០ ខែកញ្ញានេះ បានកើនឡើងដោយសារទឹកភ្លៀងបានបន្តធ្លាក់ប៉ុន្មានថ្ងៃជាប់ៗគ្នា តែមិនដល់ដល់កម្រិតប្រកាសអាសន្ននៅឡើយទេ ពោលនៅសល់ប្រមាណ ១,៥ម៉ែត្រទៀតទើបដល់កម្រិតប្រកាសអាសន្ន»។

បើតាមលោក រ័ត្ន ដាស៊ីណង់ គិតរហូតមកដល់ពេលនេះ ជំនន់ទឹកភ្លៀងបានធ្វើឱ្យប៉ះពាល់ដល់ការបង្កបង្កើនស្រូវប្រាំងរបស់ពលរដ្ឋប្រមាណជាង ៥០០ហិកតា ហើយក៏បានបំផ្លាញផ្លូវលំក្នុងស្រុកប្រមាណ ៥០ ទៅ៦០ម៉ែត្រ។

រហូតមកទល់ពេលនេះ មិនទាន់មានការប៉ះពាល់ផ្ទះសំបែងពលរដ្ឋនោះទេ ស្របពេលដែល អាជ្ញាធរបានត្រៀមនូវទីទួលសុវត្ថិភាព ទូក កាណូត សម្ភារៈជួយសង្គ្រោះផ្សេងៗ ក្នុងពេលករណីចាំបាច់ផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក