BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃចន្ទ ទី២០ ខែកញ្ញា ឆ្នាំ២០២១
ភ្នំពេញ: កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៦២២ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ១៧៨ករណី ខណៈអ្នកជំងឺ ៤៧៣នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន១៤នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃចន្ទ ទី២០ ខែកញ្ញា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃចន្ទនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១០៤,៧១៦នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ២,១២៣នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ៩៧,៧០០នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ១៧,៩៩៥ករណី៕