លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

អភិបាលខេត្តសៀមរាបថា ខេត្តនឹងមិនអាចវិលត្រលប់ទៅសភាពដើមបានទេ បើពលរដ្ឋមិនព្រមអនុវត្តតាមការណែនាំ

សៀមរាប៖ អភិបាលខេត្តសៀមរាប លោក ទៀ សីហា បានលើកឡើងពីការសោកស្ដាយ ដែលខេត្តសៀមរាបត្រូវបានដាក់ជាតំបន់ក្រហម លោកសំណូមពរឲ្យពលរដ្ឋអនុវត្តតាមការណែនាំរបស់រដ្ឋបាលខេត្តដោយថាមិនចង់ដាក់ខេត្តក្នុងតំបន់ក្រហមទៀតនោះទេ។

លោក ទៀ សីហា សរសេរនៅលើហ្វេសប៊ុករបស់លោក ដោយសំណូមពរ ឲ្យពលរដ្ឋនៅក្នុងខេត្តអនុវត្តនូវវិធានការសុខាភិបាលឲ្យបានខ្ជាប់ខ្ជួនដើម្បីអាចឲ្យខេត្តរួចផុតពីការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ និងអាចវិលត្រឡប់ទៅកាន់សភាពដើមវិញ ។

លោកសរសេរថា៖ « សោកស្តាយដែលយើងមកដល់ចំនុចនេះ សូមបងប្អូនប្រជាពលរដ្ឋយោគយល់ ខ្ញុំពិតជាមិនចង់បន្តដាក់តំបន់ក្រហមមួយសប្តាហ៍ទៀតទេ តែបើបងប្អូនប្រជាពលរដ្ឋមួយចំនួននៅតែមិនសហការ មិនអនុវត្តតាមការណែនាំ បំពាន និងមិនមានការស្វែងយល់ពីហានិភ័យនៃជំងឺកូវីដ-១៩ ជាពិសេសតំបន់ក្រហម នោះយើងនឹងមិនអាចមករកសភាពដើមវិញបានទេ » ។

លោកបានរំឭកឲ្យពលរដ្ឋអនុវត្តវិធានការ ៣កុំ ៣ការពារ ដោយត្រូវពាក់ម៉ាស លាងដៃ រក្សាគម្លាត កុំនៅបន្ទប់បិទជិត កុំនៅកន្លែងកុះករ និងកុំប៉ះពាល់គ្នា។

កាលពីថ្ងៃទី១៧ ខែកញ្ញា រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីប្រកាសមួយ ដោយបែងចែកក្រុងសៀមរាប ជាតំបន់ក្រហមនិងលឿង សម្រាប់រយៈពេល ៧ថ្ងៃ ដោយថាដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺ កូវីដ-១៩៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក