
BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃអាទិត្យ ទី១៩ ខែកញ្ញា ឆ្នាំ២០២១
ភ្នំពេញ: កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៦១២ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ៧៨ករណី ខណៈអ្នកជំងឺ ៤៦០នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន១៣នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃអាទិត្យ ទី១៩ ខែកញ្ញា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃអាទិត្យនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១០៤,០៩៤នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ២,១០៩នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន៩៧,២២៧នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ១៧,៨១៧ករណី៕