ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក កែ គឹមយ៉ាន ថាគណបក្សប្រជាជនបានប្រែក្លាយវិបត្តិកូវីដ-១៩ ទៅជាឱកាសនៃការកសាងសង្គម សេដ្ឋកិច្ចកាន់តែរឹងមាំ

ខេត្តបន្ទាយមានជ័យ : ឧបនាយករដ្ឋមន្ត្រី និងជាសមាជិកគណៈអចិន្ត្រៃយ៏គណៈកម្មាធិការ កណ្ដាល គណបក្សប្រជាជនកម្ពុជា លោក កែ គឹមយ៉ាន បានលើកឡើងថា ក្នុងពេលដែលប្រទេសកម្ពុជាប្រឈមទៅនឹងវិបត្តិកូវី-១៩ កម្ពុជាបានប្រែក្លាយវិបត្តិទៅជាឱកាសសម្រាប់ការកំណែទម្រង់កាន់តែស៊ីជម្រៅបន្ថែមទៀតសំដៅកសាងបាននូវប្រព័ន្ធសេដ្ឋកិច្ច និងសង្គមឲ្យកាន់តែរឹងមាំ និងមានភាពធន់ទៅ នឹងវិបត្តិនេះនាពេលអនាគត។

ថ្លែងក្នុងពិធីបូកសរុបលទ្ធផលការអនុវត្តផែនការសកម្មភាពការងារបក្សឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ក្នុងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៨ ខែកញ្ញា ម្សិលមិញ លោក កែ គឹមយ៉ាន បានថ្លែងថា ក្រោមភាពប្រាកដនិយមរបស់នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានដឹកនាំកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ យ៉ាងមានប្រសិទ្ធិភាព ដែលបានធ្វើឱ្យកម្ពុជាទទួលបាននូវសមិទ្ធិផលជាច្រើនក្នុងស្ថានភាពដែលពិភពលោកកំពុងប្រឈមនឹងវិបត្តិសុខភាពសកលនេះ។

លោកក៏បានបន្ថែមទៀតផងដែរថា ក្រោមគោលមាគ៌ាដឹកនាំដ៏ត្រឹមត្រូវប្រកបដោយភាពជឿជាក់របស់សម្តេចតេជោ ហ៊ុន សែន ដើម្បីកែប្រែវិបត្តិឱ្យទៅជាឱកាសនេះ កម្ពុជាបានដាក់ចេញនូវវិធានការជាជំហានៗ ប្រកបដោយភាពជឿជាក់និងប្រាកដនិយម ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេស ដោយដៃម្ខាងបានប្រយុទ្ធប្រឆាំងយ៉ាងសកម្មជាមួយជំងឺ ដោយអនុវត្តនូវយុទ្ធសាស្រ្តបីសំខាន់ៗគឺ ទប់ស្កាត់ ព្យាបាល និងចាក់វ៉ាក់សាំង ហើយដៃម្ខាងទៀត គឺការអនុវត្តគោលនយោបាយរក្សាលំនឹងជីវភាពប្រជាពលរដ្ឋ និងធុរកិច្ចគ្រប់វិស័យ ដើម្បីរក្សាបាននូវតុល្យភាពសង្គម-សេដ្ឋកិច្ច ។

គិតត្រឹមថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជាសម្រេចយុទ្ធនាការចាក់វ៉ាក់សាំងជូនពលរដ្ឋដែលមានអាយុ ៦ឆ្នាំឡើងបានជិត ៧៤ភាគរយ បើធៀបនឹងប្រជាជនសរុបចំនួន ១៦លាននាក់ ក្នុងនោះពលរដ្ឋដែលមានអាយុ ១៨ឆ្នាំឡើង កម្ពុជាសម្រេចយុទ្ធនាការចាក់បានជាង ៩៨ភាគរយ។

ថ្លែងក្នុងសន្នីសិទសារព័ត៌មាននៅវិមានសន្ដិភាពកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាបានបង្កើននូវការនាំចេញកាន់តែច្រើនក្នុងអំឡុងពេលដែលមានវិបត្តិកូវីដ-១៩ ដោយសារតែមានការបញ្ជាទិញច្រើន ដោយធ្វើឱ្យរោងចក្រនៅកម្ពុជាបើកជាបន្តបន្ទាប់។ តាមទិន្នន័យរបស់ក្រសួងឧស្សាហកម្មឱ្យដឹងថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២១នេះ កម្ពុជាមានរោងចក្រមកសុំបើកថ្មីចំនួន ១១៩រោងចក្រ ដែលមានដើមទុនវិនិយោគប្រមាណ ៧១២លានដុល្លារអាមេរិក ក្នុងនោះរោងចក្រកាត់ដេរសំលៀកបំពាក់មាន ៤៥រោងចក្រ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក