ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ការចាក់វ៉ាក់សាំងដូសទី៣ ជូនបុគ្គលិក-កម្មករ ដែលកំពុងបម្រើការងារដឹកជញ្ជូនទំនិញ ម្ហូបអាហារ និងអ្នកប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់នៅភ្នំពេញ

ភ្នំពេញ៖ យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងទទួលបានការអនុញ្ញាតប្រគល់ភារកិច្ចពីគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ រដ្ឋបាលរាជធានីភ្នំពេញ និងចាប់ផ្តើមនូវយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ និងដូសជំរុញ ជូនដល់បុគ្គលិក-កម្មករ ដែលកំពុងបម្រើការងារដឹកជញ្ជូនទំនិញ ម្ហូបអាហារ និងអ្នកប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ដែលសំដៅបង្កើតឱ្យមាន "ភាពស៊ាំសហគមន៍រឹងម៉ាំពិតប្រាកដមួយ" ដែលយុទ្ធនាការនេះ នឹងចាប់ផ្តើមពីថ្ងៃទី១៨ ខែកញ្ញា​​​ ឆ្នាំ២០២១នេះ។ 

ដោយឡែកបុគ្គលិក-កម្មករ ដែលកំពុងបម្រើការងារដឹកជញ្ជូនទំនិញ ម្ហូបអាហារ និងអ្នកប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ដែលមានបំណងចង់ទទួលបាននូវវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ សូមរួសរាន់មកកាន់ទីកន្លែងដែលមានកំណត់ និងរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ ទាំង៤២ទីតាំង ទូទាំងខណ្ឌទាំង ១៤ ក្នុងរាជធានីភ្នំពេញ។ 

ដើម្បីទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ សូមប្រជាពលរដ្ឋគោលដៅ ជាពិសេសបុគ្គលិក-កម្មករ ដែលកំពុងបម្រើការងារដឹកជញ្ជូនទំនិញ ម្ហូបអាហារ និងអ្នកប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធសំខាន់រួមមាន៖ ១. បណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ២. បណ្ណសម្គាល់ខ្លួនបុគ្គលិក-កម្មករ ឬលិខិតផ្សេងៗដែលបញ្ជាក់ការប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ៣. អត្តសញ្ញាបណ្ណសញ្ជាតិខ្មែរ ឬឯកសារដែលបានប្រើប្រាស់ក្នុងការចាក់វ៉ាក់សាំងនាពេលកន្លងមក ៤. គោរពនូវលក្ខខណ្ឌគម្លាត ៤ខែ គិតចាប់ពីការទទួលបាននូវវ៉ាក់សាំងបង្ការកូវីដ-១៩ ដូសទី១។

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក