ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

David Beckham បង្កើនការវិនិយោគ និងភាគរយគ្រប់គ្រងក្លិប Inter Miami

អាមេរិក៖ ក្លិបបាល់ទាត់អាមេរិក Inter Miami នៃក្របខណ្ឌលីគកំពូលអាមេរិក (Major League Soccer) បានប្រកាសកាលពីថ្ងៃសុក្រ ទី១៧ ខែកញ្ញាម្សិលមិញនេះថា អតីតកីឡាករក្លិបបិសាចក្រហម Manchester United និងជាអតីតកីឡាករ Captain ក្រុមជម្រើសជាតិអង់គ្លេស David Beckham បានបង្កើននូវការវិនិយោគ និងភាគរយកាន់តែច្រើនក្នុងនាមជាសហស្ថាបនិក និងប្រធានក្លិបបាល់ទាត់ស្ថិតនៅរដ្ឋ Florida នេះ។

ក្លិបបាល់ទាត់ Inter Miami ដែលបានបង្ហាញខ្លួន និងចូលរួមប្រកួតរដូវកាលដំបូងក្នុងក្របខណ្ឌកំពូលអាមេរិកកាលពីរដូវកាលមុន បានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានមួយថា សហប្រធានរួមមាន David Beckham និងបងប្អូន Jorge Mas និង Jose Mas ទាំងពីរនាក់ បានបញ្ចប់កិច្ចពិភាក្សាក្នុងការទិញផ្តាច់យកក្លិបបាល់ទាត់នេះពីបុគ្គលពីរនាក់ផ្សេងទៀតរួមមាន Marcelo Claure និង Masayoshi Son។

គួរបញ្ជាក់ថា អតីតខ្សែបម្រើក្លិបអង់គ្លេស Man Utd និងក្លិបអេស្ប៉ាញ Real Madrid ខាងលើនេះ ទទួលបានសិទ្ធិពិសេសក្នុងការបញ្ចុះតម្លៃសិទ្ធិក្លិបបាល់ទាត់ក្នុងក្របខណ្ឌ MLS ដែលលក្ខខណ្ឌនេះបានចងភ្ជាប់ក្នុងកិច្ចសន្យាមួយ គ្រាដែលកីឡាកររូបនេះបានយល់ព្រមផ្ទេរមកលេងនៅទឹកដីអាមេរិកជាមួយក្លិប Los Angeles Galaxy នៅឆ្នាំ២០០៧។ ដោយឡែក ចាប់អារម្មណ៍ពីក្លិប Inter Miami វិញ ហាក់មិនទាន់មានទំរង់គួរឱ្យចាប់អារម្មណ៍ណាមួយនៅឡើយទេ បើធៀបទៅនឹងលទ្ធផលរដូវកាលដំបូងនេះ ពោលគឺនៅក្រៅតំបន់ East-Conference ដោយនៅសល់មួយប្រកួតក្នុងដៃ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក