ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាមេរិក គ្រោងទិញវ៉ាក់សាំង Pfizer រាប់រយលានដូសបរិច្ចាគជូនពិភពលោក

សហរដ្ឋអាមេរិក៖ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក មានផែនការក្នុងការទិញនូវវ៉ាក់សាំងបង្ការកូវីដ-១៩ ប្រភេទ Pfizer BioNTech រាប់រយលានដូសបន្ថែមទៀតសម្រាប់ការបរិច្ចាគជាជំនួយដល់បណ្តាប្រទេសផ្សេងៗ។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន The Washington Post នៅថ្ងៃសុក្រ ទី១៧ ខែកញ្ញានេះ ដោយដកស្រង់ពីប្រភពនៃបុគ្គលមិនបញ្ជាក់អត្តសញ្ញាណ ២រូបដែលស្និទ្ធទៅនឹងកិច្ចព្រមព្រៀងទិញវ៉ាក់សាំងនេះ។

ប្រភពដដែលបានឱ្យដឹងថា ការបញ្ជាទិញនូវវ៉ាក់សាំង Pfizer រាប់រយលានដូសបន្ថែមនេះ នឹងត្រូវប្រកាសនាដើមសប្តាហ៍ក្រោយ ដើម្បីឱ្យស្របពេលទៅនឹងកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក។

កន្លងមក លោកប្រធានាធិបតីអាមេរិក Joe Biden ធ្លាប់បានលើកឡើងជារឿយៗពាក់ព័ន្ធទៅនឹងសារៈសំខាន់នៃយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ជាសកលដើម្បីជាមធ្យោបាយធំមួយ ក្នុងការកម្ចាត់មេរោគរាតត្បាតនេះ ហើយសហរដ្ឋអាមេរិកបានគ្រោងរៀបចំកិច្ចប្រជុំកំពូលឌីជីថលស្តីពីបញ្ហាកូវីដ -១៩ នៅខាងក្រៅកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិផងដែរ។ សហរដ្ឋអាមេរិក បានព្យាយាមជំរុញមេដឹកនាំបណ្តាប្រទេសមហាអំណាចធំៗលើសកលលោក ឱ្យបង្ហាញការគាំទ្រគោលដៅរបស់ខ្លួនក្នុងការឆ្ពោះទៅលុបបំបាត់ និងយកឈ្នះជំងឺកូវីដ-១៩ រួមបញ្ចូលនូវផែនការចាក់វ៉ាក់សាំងឱ្យបបាន ៧០ភាគរយនៃចំនួនប្រជាជនលើពិភពលោកនៅត្រឹមឆ្នាំ២០២២ខាងមុខជាដើម រួមនឹងផែនការសំខាន់ៗផ្សេងទៀតដែលបានដាក់ចេញនៅក្នុងកិច្ចប្រជុំនោះ។

ដោយឡែក ពាក់ព័ន្ធទៅនឹងកិច្ចព្រមព្រៀងទិញវ៉ាក់សាំងរាប់រយលានដូសពីក្រុមហ៊ុន Pfizer នេះ ទាំងភាគីក្រុមហ៊ុនផលិតវ៉ាក់សាំង Pfizer BioNTech ផ្ទាល់ រួមទាំងសេតវិមានប្រធានាធិបតីមិនមានការអត្ថាធិប្បាយណាមួយឡើយជុំវិញការលេចឮនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក