ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រដ្ឋមន្ត្រីកសិកម្មបកស្រាយករណីចាប់សាច់ពពែពលរដ្ឋ

ភ្នំពេញ៖ រដ្ឋមន្ត្រីកសិកម្ម លោក វេង សាខុន បកស្រាយថា ការចិញ្ចឹមសត្វ និងសម្លាប់ក្នុងគោលបំណងដើម្បីហូបជាលក្ខណៈគ្រួសារ គឺពុំមានទោសទណ្ឌនោះទេ។

រដ្ឋមន្ត្រីកសិកម្មលោក វេង សាខុន បានប្រាប់ EAC News ថាការចិញ្ចឹមសត្វសម្រាប់បរិភោគ ក្នុងគ្រួសារ គឺពុំមានទោសទណ្ឌចែងក្នុងច្បាប់នោះទេ។ លោកបន្ថែមថា ការចាប់សាច់ដែលធ្វើអាជីវកម្មដោយពុំមានការអនុញ្ញាត គឺដើម្បីការពារការឆ្លងរាលដាលនៃជំងឺរបស់សត្វទៅសត្វ ឬពីសត្វទៅមនុស្ស។

លោកប្រាប់ EAC News ថា ៖ « បើយើងកាប់លក់ត្រូវសុំច្បាប់! ព្រោះគោលដៅរបស់យើងគឺការពារជំងឺឆ្លង ដូចជាគោមានដុំពកស្បែកអីជាដើម។ ឃើញគោឈឺអន់ៗ យកទៅកាប់ថោកៗ ធ្វើឲ្យមានរឿងរ៉ាវ ដល់ពេលឆ្លងរាលដាល ដូចជ្រូកអីអញ្ចឹងដល់ពេលឆ្លងរាលដាលទៅ ព្រោះយើងចេះតែទិញជ្រូកឆ្លងជំងឺហ្នឹងមកបរិភោគ។ បើយើងបរិភោគក្នុងគ្រួសារខ្លួនឯងវាមិនអីទេ យើងកាប់ហើយ យើងស្ល យើងខហូប តែក្នុងគ្រួសារឯងវាមិនអី តែដល់ពេលយើងទិញយកទៅវាធ្វើទៅ វាធ្វើឲ្យឆ្លងដល់អ្នកដទៃ » ។

លោកក៏បាន បន្ថែមទៀតដែរថា ករណីចាប់សាច់សត្វពពែដែលធ្វើឲ្យសម្ដេចមានប្រតិកម្មនោះគឺ កើតឡើងក្នុង ខេត្តកណ្តាល ដោយលោកបញ្ជាឲ្យធ្វើរបាយការណ៍លំអិត ដើម្បីបកស្រាយជូនសម្ដេចតេជោ ផងដែរ។

កាលពីព្រឹកមិញ សម្ដេចតេជោ ហ៊ុន សែន បញ្ជាឲ្យរដ្ឋមន្ត្រីកសិកម្មបកស្រាយរឿងមន្ត្រីកសិកម្ម ដែលបានចាប់សាច់ពពែរបស់ពលរដ្ឋ ដោយសម្ដេចថា ជារឿងមិនអាចទទួលយកបាន និងបង្ហាញការអាណិតចំពោះពលរដ្ឋដែលរងគ្រោះពីរឿងនេះផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក