ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សម្តេចតេជោ ហ៊ុន សែន ៖ ព័ត៌មានគឺជាចំណីអាហារប្រចាំថ្ងៃរបស់ពួកគេដែលមិនអាចខ្វះបាន

ភ្នំពេញ ៖ មនុស្សទូទាំងសកលលោកបានចាត់ទុកថា ព័ត៌មានគឺជាចំណីអាហារប្រចាំថ្ងៃរបស់ពួកគេដែលមិនអាចខ្វះបាន ជាពិសេសនៅក្នុងកាលៈទេសៈដែលសកលលោកបាននិងកំពុងទទួលរងនូវមហន្តរាយ និងសោកនាដកម្មការឆ្លង់រាតត្បាតសកលនៃជំងឺកូវីដ-១៩ ដែលបានឆក់យកអាយុជីវិតមនុស្សនៅលើសកលលោកអស់ជាងបីលាននាក់ ហើយមនុស្សជិត ១៥០លាននាក់ បានឆ្លងមេរោគដ៏កាចសាហាវនេះ។ នេះបើតាមសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាស “ទិវាសេរីភាពសារព័ត៌មានសកលលោក” លើកទី២៨ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទស្តីពី “ផលប្រយោជន៍នៃព័ត៌មានចំពោះសាធារណជន”។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានបន្តទៀតថា ស្ថិតនៅក្នុងស្ថានភាពដ៏គ្រោះថ្នាក់នេះ វិស័យព័ត៌មានកាន់តែមានសារសំខាន់ថែមទៀតក្នុងការបំរើផលប្រយោជន៍សាធារណជន និងការផ្សារ ភ្ជាប់ទំនាក់ទំនងរវាងរដ្ឋាភិបាលជាមួយប្រជាពលរដ្ឋ ដែលជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការនាំយកព័ត៌មានពីរដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋ ព្រមទាំងនាំយកព័ត៌មាន និងសេចក្តីត្រូវការ ពីប្រជាពលរដ្ឋមកកាន់រដ្ឋាភិបាលវិញដើម្បីដោះស្រាយបញ្ហាបានទាន់សភាពការណ៍ដែលបង្ហាញ ឱ្យឃើញថាស្ថាប័នសារព័ត៌មានគឺជាដៃគូដែលមិនអាចខ្វះបានរបស់រដ្ឋាភិបាល។

សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរដោយស្មោះនិងវាយតម្លៃខ្ពស់ចំពោះស្ថាប័នសារព័ត៌មាន និងបងប្អូនអ្នកសារព័ត៌មានទាំងអស់ដែលបានខិតខំចូលរួមបំពេញការងារជូនសង្គមនិងប្រទេសជាតិនាពេលកន្លងមកដែលទោះបីសភាពការណ៍នៅលើសកលលោកក៏ដូចជានៅក្នុងព្រះរាជាណាចក្រកម្ពុជា។

នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវឱ្យអ្នកសារព័ត៌មានទាំងអស់បន្តការខិតខំប្រឹងប្រែងក្នុងការផ្តល់ព័ត៌មានពិតទៅកាន់ប្រជាពលរដ្ឋ ជាពិសេសផ្សព្វផ្សាយពន្យល់សារអប់រំ និងវិធានការបង្ការជំងឺឆ្លងកូរី-១៩ របស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ ព្រម ទាំងវិធានការរបស់រាជរដ្ឋាភិបាលស្តីពីវិធានការបិទខ្ទប់ប្រជាពលរដ្ឋមិនឱ្យចេញពីផ្ទះនៅក្នុងតំបន់ហាមឃាត់ ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ និងកាត់ផ្ដាច់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូល ក្នុងសហគមន៍ ឈានទៅបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈឱ្យបានឆាប់ក្នុងពេលដ៏ខ្លីខាងមុខ។

នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ការខិតខំរបស់រាជរដ្ឋាភិបាលតែម្នាក់ឯងពិតជាមិនអាចទទួលបានជោគជ័យដោយគ្មានការចូលរួមពីស្ថាប័នសារព័ត៌មាននិងប្រជាពលរដ្ឋនោះទេ។

ខ្ញុំក៏សូមយកឱកាសនេះ អំពាវនាវដល់ថ្នាក់ដឹកនាំសា្ថប័នសារព័ត៌មានទាំងអស់បង្កើន ការយកចិត្តទុកដាក់សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធធ្វើការបណ្តុះបណ្តាលវិជ្ជាជីវៈ និង ជំនាញបច្ចេកទេស ព្រមទាំងសីលធម៌ដល់បងប្អូនអ្នកសារព័ត៌មានឱ្យមានការអភិវឌ្ឍខ្លួនដើរទាន់ការរីកចម្រើនបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយឌីជីថលដើម្បីសម្រួលដល់ការបំពេញភារកិច្ចមានប្រសិទ្ធភាព។

សម្តេចតេជោ នាយករដ្ឋមន្ត្រីបានក្រើនរំលឹកជាថ្មីម្តងទៀតដល់បងប្អូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលកំពុងបំពេញភារកិច្ចលើវិស័យព័ត៌មាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជានៅទូទាំងសកលលោក យកចិត្តទុកដាក់អនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ក្រមសីលធម៌ វិជ្ជាជីវៈជៀសវាង គិតតែប្រយោជន៍ផ្ទាល់ខ្លួនហើយបំពានទៅលើសិទ្ធិបុគ្គលឯកជនដោយផ្សព្វផ្សាយព័ត៌មានមិនពិត ព័ត៌មានក្លែងក្លាយ ញុះញង់ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងកើតមានភាពវឹកវរ ចលាចលនៅក្នុងសង្គម។

សម្តេចតេជោ ស្នើឱ្យបន្តចូលរួមប្រយុទ្ធប្រឆាំងទៅនឹងព័ត៌មានក្លែងក្លាយដោយធ្វើការផ្សព្វផ្សាយព័ត៌មានពិត ដើម្បីបន្សាបព័ត៌មានក្លែងក្លាយដែលបង្កឡើងដោយជនអគតិ ដែលតែងតែប្រឆាំងនឹងការរស់ឡើងវិញរបស់ប្រជាជនកម្ពុជា និងជនទុច្ចរិតដែលស្វែងរកផលប្រយោជន៍ ផ្ទាល់ខ្លួនជ្រកក្រោមស្លាកសារព័ត៌មានធ្វើសកម្មភាពខុសច្បាប់ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តី ថ្លថ្នូរ កិត្យានុភាពរបស់សា្ថប័នសារព័ត៌មាន និងអ្នកសារព័ត៌មានអាជីព ដែលមិនអាចអត់ឱនបាន៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក