ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

BREAKING NEWS: សម្ដេចតេជោ បញ្ជារដ្ឋមន្ត្រីកសិកម្មបកស្រាយករណីមន្ត្រីចាប់សាច់ពពែរបស់ពលរដ្ឋ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បញ្ជាឲ្យរដ្ឋមន្ត្រីកសិកម្មបកស្រាយរឿងមន្ត្រីកសិកម្មក្នុងខេត្តមួយចាប់សាច់ពពែរបស់ពលរដ្ឋ ដោយសម្ដេចថា ជារឿងមិនអាចទទួលយកបាន។

សម្ដេចតេជោ ហ៊ុន សែន សរសេរក្នុងហ្វេសបុកផេករបស់សម្ដេចនៅព្រឹកនេះថា៖ «យើងលើកទឹកចិត្តអោយប្រជាជនចិញ្ចឹមសត្វ មិនមែនទុកសម្រាប់ទុកតាំងពិព័រណ៍ទេគឺសម្រាប់ជាចំណីអាហារ។ ហេតុអីបានប្រជាជនចិញ្ចឹមសត្វគ្មានសិទ្ធិសម្លាប់សត្វយកសាច់ទទួលទានហើយតម្រូវអោយសុំច្បាប់។ បើមានក្នុងច្បាប់គឺត្រូវធ្វើវិសោធនកម្មច្បាប់»។

សម្ដេចបានបង្ហាញការហួសចិត្តចំពោះ និងថាអាណិតប្រជាពលរដ្ឋដែលរងគ្រោះដោយបញ្ហានេះកើតឡើងនេះ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក