(ភ្នំពេញ) : អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ បានចេញប្រកាសមានកម្រិតហានិភ័យចំពោះទីតាំងចំនួន៣រួមមាន៖
១,មណ្ឌលសុខភាព គីឡូម៉ែត្រលេខ ៩ ដែលមានទីតាំងស្ថិតនៅ ផ្លូវជាតិលេខ ០៥ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១
មូលហេតុ៖ អ្នកជំងឺកូវីដ១៩ ទៅចាក់វ៉ាក់សាំងលើកទី២នៅទីតាំងខាងលើនេះ
២,ផ្សារម៉ាក្រូ (Makro) សាខា ភ្នំពេញ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១
មូលហេតុ៖ អ្នកជំងឺកូវីដ១៩ ចំនួន២នាក់គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ ខាងផ្នែកត្រី នៃតំបន់អាហារស្រស់
៣,មណ្ឌលសុខភាព ឃ្មួញ ដែលមានទីតាំងស្ថិតនៅ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១
មូលហេតុ៖ អ្នកជំងឺកូវីដ១៩ ទៅចាក់វ៉ាក់សាំងលើកទី២ នៅទីតាំងខាងលើនេះនៅក្នុងលេខរៀងទី៤៨
អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យនិងណែនាំឱ្សប្រជាពលរដ្ឋដែលធ្លាប់បានទៅទីតាំងខាងលើ ដាក់ខ្លួនដាច់ដោយឡែកនិងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ តាមវិធានសុខាភិបាលរាប់ចាប់ពីថ្ងៃដែលអ្នកបានទៅទីកន្លែងនោះ នៅថ្ងៃឬក្រោយថ្ងៃអ្នកជំងឺបានទៅ។
អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋធ្លាប់ទៅទីតាំងទាំង៣នេះ ប្រសិនបើមានអាការៈមិនស្រួលខ្លួន ឬលេចចេញរោគសញ្ញា គ្រុនក្តៅ ក្អក កណ្តាស់ ឈឺក ហៀរសំបោរ ហត់ ឬពិបាកដកដង្ហើមសូមមេត្តាប្រញាប់ទៅធ្វើតេស្តរកមេរោគកូវីដ១៩។
ទីតាំងសម្រាប់ធ្វើតេស្ដមាននៅវិទ្យាល័យបាក់ទូក, វិទ្យាល័យបឹងត្របែក, មណ្ឌលសុខភាពចាក់អង្រែក្រោម, មន្ទីរពេទ្យខ្មែរ-សូវៀត, សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា៕