ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សម្ដេចតេជោ៖ វ៉ាក់សាំងនៅពេលដែលទទួលបាន២ដូសហើយ ត្រូវមានដូសទី៣

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា គោលការណ៍របស់រដ្ឋាភិបាលគឺត្រូវចាក់វ៉ាក់សាំងកូវីដ-១៩ ជូនពលរដ្ឋឱ្យបានគ្រប់៣ដូសគ្រប់គ្នា។

ថ្លែងក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅព្រឹកនេះសម្ដេចតេជោ មានប្រសាសន៍ថា ពលរដ្ឋគ្រប់រូបដែលបានទទួលវ៉ាក់សាំង២លើករួចហើយ គឺត្រូវមានវ៉ាក់សាំងលើកទី៣ ដែលជាដូសជំនួយបន្ថែម។

សម្ដេចតេជោ បានថ្លែងថា៖ « ខ្ញុំចង់និយាយពីក្របខណ្ឌទូទៅហើយ! ក្មេងពី៦ ដល់១២ឆ្នាំ អំបាញ់មិញក៏ដូចគ្នា។ វ៉ាក់សាំងពេលដែលទទួលបាន២ដូសហើយ គឺត្រូវមានដូសទី៣ » ។

ចំពោះ លទ្ធភាពនៃការចាក់ដូសទី៤វិញ សម្ដេចតេជោមានប្រសាសន៍ថា អាស្រ័យទៅលើការវិវត្តន៍របស់កូវីដ-១៩ ការផលិត និងសុវត្ថិភាពវ៉ាក់សាំង ហើយក៏ត្រូវតាមដានលើការអនុវត្តជាក់ស្ដែងក្នុងពិភពលោក គួបផ្សំជាមួយការណែនាំពីអង្គការសុខភាពពិភពលោកផងដែរ។

គិតត្រឹមថ្ងៃទី១៦ កញ្ញាម្សិលមិញ កម្ពុជាសម្ដេចយុទ្ធនាការចាក់វ៉ាក់សាំងជូនពលរដ្ឋបាន ៧២%នៃពលរដ្ឋសរុប ១៦លាននាក់ ក្នុងនោះចាក់ជូនពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង បានជិត១០លាននាក់ និងពីអាយុ១២ ដល់ក្រោម១៨មានជាង ១លាន៧សែននាក់ ខណៈពលរដ្ឋដែលបានទទួលវ៉ាក់សាំងជំនួយដូសទី៣ មានជាង៨០ម៉ឺននាក់៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក