ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋាភិបាលកំពុងរៀបចំយុទ្ធសាស្ត្រទេសចរណ៍វ៉ាក់សាំងដើម្បីជំរុញទេសចរឡើងវិញ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានជំរុញឱ្យរៀបចំយុទ្ធសាស្ត្រទេសចរណ៍វ៉ាក់សាំង ដែលអនុញ្ញាតឱ្យអ្នកទេសចរដែលបានចាក់វ៉ាក់សាំងរួច ចូលមកលេងក្នុងប្រទេសកម្ពុជាឡើងវិញបាន។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍នៅព្រឹកនេះថា យុទ្ធសាស្ត្រនេះគឺអនុញ្ញាតឱ្យអ្នកទេសចរដែលចាក់វ៉ាក់សាំងគ្រប់ដូសរួច ចូលមកកម្ពុជាដោយឱ្យធ្វើចត្តាឡីស័កតែ៧ថ្ងៃប៉ុណ្ណោះ ហើយក្នុងរយៈពេល៧ថ្ងៃនេះទៀតសោត គឺអាចធ្វើដំណើរក្នុងខេត្តដែលខ្លួនបានទៅដោយសេរី។

សម្ដេចតេជោមានប្រសាសន៍ថា៖ « ឧទាហរណ៍នៅក្នុងសៀមរាប គឺយើងមិនឱ្យធ្វើចត្តាឡីស័កនៅក្នុងអូតែលសៀមរាបទេ។ យើងអនុញ្ញាតឱ្យគាត់ធ្វើចត្តាឡីស័កនៅក្នុងក្របខណ្ឌខេត្តហ្នឹង តំបន់ហ្នឹង យើងគូសជាតំបន់មួយទៅ។ អញ្ចឹងចត្តាឡីស័កមែន! តែគាត់អាចមើលប្រាង្គប្រាសាទបាន នៅខេត្តព្រះសីហនុក៏ដូចគ្នា ពេលមកដល់ឱ្យគាត់ធ្វើចត្តាឡីស័កតែគាត់អាចទៅងូតទឹកសមុទ្រ គាត់អាចទៅលេងកោះ ទៅលេងអីបាន។ លេងក្បួននេះមើល » ។

ក្នុងឱកាសនោះផងដែរ រដ្ឋមន្ត្រីសេដ្ឋកិច្ចលោក អូន ព័ន្ធមុនីរ័ត្ន ក៏បានប្រាប់ទៅកាន់ សម្ដេចតេជោ ថាយុទ្ធនេះកំពុងត្រូវបានរៀបចំ។

សម្ដេចក៏បានបន្ថែមទៀត ដោយជំរុញដល់អ្នកនាំភ្ញៀវទេសចរណ៍ទាំងអស់ចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នាដើម្បីជៀសវាងនូវ ការរើសអើងនៅពេលដែល ទេសចរណ៍វ៉ាក់សាំង ត្រូវបានបើក។

កាលពីម្សិលមិញ រដ្ឋមន្ត្រីទេសចរណ៍ លោក ថោង ខុន បានជំរុញដល់អាជីវកម្មទេសចរណ៍ ត្រៀមចាប់ផ្ដើមរៀបចំអាជីវកម្មខ្លួនឡើងវិញ សម្រាប់ទេសចរណ៍ក្នុងស្រុកក្នុងអំឡុងពិធីបុណ្យភ្ជុំបិណ្ឌខាងមុខ ដោយត្រូវអនុវត្តតាមស្ដង់ដារសុវត្ថិភាពដែលកំណត់ដោយរដ្ឋាភិបាល៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក