ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោ ហ៊ុន សែន បបួលទណ្ឌិត សម រង្ស៊ី ស្បថឱ្យស្លាប់ទាំងពូជ ករណីចោទសម្ដេចថាចង់បង្កើតច្បាប់លើកលែងទោសដល់អតីតថ្នាក់ដឹកនាំ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បបួលទណ្ឌិត សម រង្ស៊ី ស្បថឱ្យស្លាប់ទាំងពូជ ករណីចោទ សម្ដេចប្រើវប្បធម៌សន្ទនា ដើម្បីបង្កើតច្បាប់លើកលែងទោសដល់អតីតថ្នាក់ដឹកនាំប្រទេស។

ក្នុងសន្នីសិទកាសែតនៅព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្ដេចមិនដែលមានចេតនាណាមួយក្នុងការធ្វើច្បាប់នេះនោះទេ ដោយថាការបង្កើតច្បាប់នេះនឹងធ្វើឱ្យមេដឹកនាំប្រើប្រាស់អំណាចលើសលុបដោយមិនខ្លាចច្បាប់។ សម្ដេចក៏បាន ចាត់ទុកការលើកឡើងរបស់ទណ្ឌិត សម រង្ស៊ី គឺជាការបំភ្លើសគ្មានការពិត នឹងបបួលទណ្ឌិតរូបនេះមកស្បថផងដែរ។

សម្ដេចតេជោ៖ « និយាយហែងឱ្យច្បាស់នេះបន្ដិចទៅចុះ ហ្អែងហ៊ានស្បថឱ្យងាប់មួយពូជ ឱ្យធ្លាក់កប៉ាលហោះងាប់ទេ! មានចាំទេ ២០០៨ CPP មានលើសពី២ភាគ៣ អាចកែរដ្ឋធម្មនុញ្ញបាន! មិចក៏ CPP មិនធ្វើច្បាប់ហ្នឹង? សូម្បីតែ២០១៣ ថ្វីត្បិតតែCPP មានសំឡេងថយចុះក៏ប៉ុន្ដែការធ្វើច្បាប់នានា គ្មានត្រូវការពួកហ្អែងមកជួយឯណា! »

ទណ្ឌិត សម រង្ស៊ី បានថ្លែងនៅទីក្រុងឡុងប៊ិច (Long Beach) រដ្ឋកាលីហ្វរញ៉ា (California) សហរដ្ឋអាមេរិក កាលពីថ្ងៃ១២ កញ្ញា ២០២១ ដោយបានរំលឹកពីវប្បធម៌សន្ទនាដែលបក្សកាន់អំណាចរួមគ្នាបង្កើតកាលពីឆ្នាំ ២០១៥ ក្នុងការរំលឹកនោះទណ្ឌិតរូបនេះ បានលើកឡើងថា សម្ដេចតេជោ បានស្នើឱ្យគណបក្សប្រឆាំងបង្កើតច្បាប់លើកលែងទោសដល់អតីតថ្នាក់ដឹកនាំប្រទេស នៅពេលដែលឈប់កាន់តំណែង។

ទោះជាយ៉ាងណាសម្ដេចតេជោ លើកឡើងថាគណបក្សប្រជាជនមិនចាំបាច់ត្រូវការសមាជិកប្រឆាំងដើម្បីបង្កើតច្បាប់នោះទេ ព្រោះតាំងពីមានការកែប្រែរដ្ឋធម្មនុញ្ញ ដែលកែប្រែសំឡេងក្នុងការបង្កើតច្បាប់ពី២ភាគ៣ មក៥០ភាគរយបូកមួយមក គណបក្សប្រជាជនអាចធ្វើបានហើយ តែសម្ដេចទេដែលជាអ្នកមិនចង់ឱ្យធ្វើ។

សម្ដេចក៏បានបញ្ជាក់ផងដែរថា មានអតីតនាយករដ្ឋមន្ត្រីមុនចំនួន ២នាក់ ដែលបានស្នើសុំសម្ដេចឱ្យបង្កើតច្បាប់នេះដែរ គឺលោក អ៊ឹង ហួត និងសម្ដេចក្រុមព្រះនរោត្តម រណឬទ្ធិ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក