ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

Dani Alves ចេញពី Sao Paulo ជុំវិញលុយប្រាក់ខែជាង ២លានដុល្លារ

ប្រេស៊ីល៖ ក្លិបបាល់ទាត់ប្រេស៊ីល Sao Paulo បានប្រកាសនៅថ្ងៃសុក្រនេះថា កីឡាករជើងចាស់ជម្រើសជាតិប្រេស៊ីល Dani Alves នឹងមិនបន្តលេងឱ្យក្លិងទៀតឡើយ ក្រោយពេលដែលក្លិបបានពន្យារពេលម្តងហើយម្តងទៀត ក្នុងការទូទាត់ប្រាក់ខែដល់កីឡាកររូបនេះ។ 

ខ្សែការពារវ័យ ៣៨ឆ្នាំដែលធ្លាប់ឈ្នះពានរង្វាន់សរុបចំនួន ៤២ពានជាមួយក្លិបជាច្រើនរួមមាន Sevilla, Barcelona, Juventus និង Paris Saint-Germain រួមជាមួយក្រុមជម្រើសជាតិប្រេស៊ីលផងដែរនោះ មិនបានត្រឡប់មកហ្វឹកហាត់ជាមួយក្លិប Sao Paulo វិញឡើយ ក្រោយពីបញ្ចប់បេសកកម្មជាមួយក្រុមជម្រើសជាតិប្រេស៊ីល ២សប្តាហ៍ក្នុងយុទ្ធនាការជម្រុះ FIFA World Cup កន្លងទៅ។

Alves ដែលបច្ចុប្បន្នមានវ័យ ៣៨ឆ្នាំទៅហើយនោះ នៅតែសម្លឹងឃើញការរួមដំណើរជាមួយក្រុមជម្រើសជាតិប្រេស៊ីលក្នុងព្រឹត្តិការណ៍ FIFA World Cup ២០២២ នៅកាតា ដែលទំនងជាការសម្លឹងឃើញការឈ្នះជើងឯកលើកទី៤៤ ក្នុងអាជីពក្រោយទើបឈ្នះជើងឯកទី៤៣ ជាមួយក្រុមជម្រើសជាតិប្រេស៊ីលក្នុងព្រឹត្តិការណ៍អូឡាំពិក ទីក្រុងតូក្យូ ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ។ 

បើតាមប្រភពជាច្រើនពីសារព័ត៌មានធំៗនៅប្រេស៊ីលបានអះអាងថា ក្លិប Sao Paulo នៅជំពាក់ និងមិនទាន់ទូទាត់ប្រាក់ឈ្នួលប្រមាណជាង ២លានដុល្លារទៀតជាមួយ Dani Alves។ 

គួរបញ្ជាក់ថា កីឡាករ Dani Alves បានចូលរួមជាមួយ Sao Paulo នៅឆ្នាំ២០១៩ កន្លងទៅក្រោយចាកចេញពីក្លិប Paris Saint-Germain បង្ហាញខ្លួនបាន ៧៦ប្រកួត រកគ្រាប់បាល់បញ្ចូលទី ៨គ្រាប់ និងឈ្នះជើងឯកលីកកំពូលប្រេស៊ីល នៅរដ្ឋ Sao Paulo នៅឆ្នាំ២០២១។ ក្រោយការប្រកាសចាកចេញនេះ Dani Alves នឹងក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួន និងអាចជ្រើសរើសចូលរួមជាមួយក្លិបណាក៏បាននាពេលបច្ចុប្បន្ន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក