កណ្តាល : ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១នេះ បានប្រកាសជាផ្លូវការថា ថ្មីៗនេះមានជនអនាមិកបានបង្កើតគណនីហ្វេសបុកក្លែងក្លាយ ឈ្មោះ Chhoeun Sochett ហើយបានយករូបលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដាក់រូប Cover និង រូប Profile។
ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សបានបញ្ជាក់ថា គណនីហ្វេសបុកផ្លូវការ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល មានតែមួយគត់គឺឈ្មោះ Chhoeun Sochett មានរូប Profile ពាក់ឯកសណ្ឋានអាវការងារ និងពាក់ម៉ាសពណ៌ខ្មៅ។
ស្នងការនគរបាលខេត្តកណ្តាល សូមបដិសេធទាំងស្រុងចំពោះ គណនីហ្វេសប៊ុកខាងលើ ដែលជនអនាមិកបានបង្កើតឡើងក្នុងចេតនាទុច្ចរិតណាមួយ ហើយសូមអំពាវនាវដល់មហាជនមានការប្រុងប្រយ័ត្នចំពោះ គណនីហ្វេសបុក ឈ្មោះ Chhoeun Sochett (ក្លែងក្លាយ) ដែលសមត្ថកិច្ចកំពុងស្រាវជ្រាវកំណត់អត្តសញ្ញាណជនខាងអនាមិកនោះមកផ្តន្ទាទោសឱ្យខានតែបាន៕