ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

គណៈកម្មការអូឡាំពិកអាមេរិក អះអាងធានាជុំវិញព្រឹត្តិការណ៍អូឡាំពិក ២០២៨

អាមេរិក៖ លោកស្រី Kathy Carter នាយិកាប្រតិបត្តិនៃគណៈកម្មាធិការរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកហ្គេម នៅទីក្រុងឡូស អេនជែលឡេស នៅឆ្នាំ២០២៨ ដែលទើបត្រូវបានតែងតាំងថ្មីៗនេះបានលើកឡើងថា ការទទួលរៀបចំព្រឹត្តិការណ៍អូឡាំពិក និងប៉ារ៉ាឡាំពិកនេះ នឹងផ្តល់ទាំងផលវិជ្ជមាន និងអវិជ្ជមានដល់ទីក្រុងជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡានេះ។ 

លោកស្រី Carter បានគ្រាន់តែថវិកាសម្រាប់ការចំណាយរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធសម្រាប់ទទួលព្រឹត្តិការណ៍អូឡាំពិក ទីក្រុង Los Angeles ឆ្នាំ២០២៨ គ្រោងនឹងចំណាយប្រមាណជា ៦,៩ពាន់លានដុល្លារអាមេរិកទៅហើយ ប៉ុន្តែយ៉ាងណាមិញ កញ្ចប់ថវិកាប៉ុណ្ណេះមិនមានអ្វីចោទជាបញ្ហាឡើយ ត្បិតគណៈកម្មការអូឡាំពិកអាមេរិក រំពឹងលើការទាញចំណូលពីការលក់សំបុត្រ, កញ្ចប់លុយពីម្ចាស់ឧបត្ថម្ភនានា ព្រមទាំងប្រភពចំណូលផ្សេងៗទៀត។

លោកស្រី Carter ថែមទាំងបានធានាទៀតថា ព្រឹត្តិការណ៍អូឡាំពិក និងប៉ារ៉ាឡាំពិក ឆ្នាំ២០២៨ នឹងត្រូវបានត្រៀមរៀបចំទាន់ទាំងអស់ ទាំងពេលវេលា និងទាំងថវិកា ខណៈលោកស្រីថែមទាំងបានធានាពីការបង្កភាពងាយស្រួលជូនទៅកាន់អត្តពលិក ,ភាគីពាក់ព័ន្ធ និងអ្នកគាំទ្រទាំងអស់មកពីជុំវិញពិភពលោក ដើម្បីទទួលបាននូវការចូលរួម និងបទពិសោធដ៏អស្ចារ្យបំផុតពីព្រឹត្តិការណ៍នេះ។

ទន្ទឹមនឹងការត្រៀមចំណាយកញ្ចប់ថវិកាជិត ៧ពាន់លានដុល្លារសម្រាប់ព្រឹត្តិការណ៍នេះ គណៈកម្មការរៀបចំព្រឹត្តិការណ៍អូឡាំពិក ទីក្រុង Los Angeles ក៏បានសន្យាពីការវិនិយោគទឹកប្រាក់ចំនួនប្រមាណ ១៦០លានដុល្លារផ្សេងទៀត សម្រាប់ការបណ្តុះបណ្តាលថ្នាលអត្តពលិកយុវជនលើប្រភេទកីឡាមួយចំនួនដូចជា ហែលទឹក, វាយកូនបាល់, វាយកូនហ្គោល និងកីឡាយូដូជាដើម។ 

ពាក់ព័ន្ធនឹងបទពិសោធន៍របស់ទីក្រុងតូក្យូវិញ លោកស្រី Carter បានលើកឡើងថា អូឡាំពិកអាមេរិកនឹងមិនផ្តោតទៅលើការបង្ការសម្រាប់ស្ថានភាពដែលកើតមានឡើងដូចនៅប្រទេសជប៉ុនឡើយ។ លោកស្រីបាននិយាយថា យើងបានត្រៀមសម្រាប់តែការរៀបចំការប្រកួតកីឡា, ការកម្សាន្តក្នុងព្រឹត្តិការណ៍នេះ រួមទាំងការរៀបចំព្រឹត្តិការណ៍ដ៏ធំ ហើយយើងនឹងមិនត្រៀមហួសហេតុសម្រាប់ហេតុការណ៍ដែលយើងមិនរំពឹងទុកនោះឡើយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក