ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្រ្តីសិង្ហបុរី ទទួលវ៉ាក់សាំងដូសទី ៣ នៅព្រឹកថ្ងៃសុក្រនេះ

សិង្ហបុរី៖ នាយករដ្ឋមន្រ្តីសិង្ហបុរី លោក Lee Hsien Loong បានទទួលនូវវ៉ាក់សាំងបង្ការកូវីដ-១៩ ដូសទី៣ ឬដូសជំរុញរបស់លោកជាផ្លូវការនៅព្រឹកថ្ងៃសុក្រ ទី១៧ ខែកញ្ញានេះ នៅមន្ទីរពេទ្យធំប្រទេសសិង្ហបុរី ក្រោយពេលដែលលោកបានទទួលវ៉ាក់សាំងដូសទី២រួចរាល់ រយៈពេលជាង ៨ខែមុន។ 

រដ្ឋាភិបាលសិង្ហបុរីបានប្រកាសកាលពីដើមខែកញ្ញានេះថា រដ្ឋាភិបាលនឹងចាប់ផ្តើមនូវយុទ្ធនាការផ្តល់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ពលរដ្ឋដែលមានភាពប្រព័ន្ធភាពស៊ាំចុះខ្សោយធ្ងន់ធ្ងរ ក៏ដូចជាមនុស្សចាស់ដែលមានអាយុចាប់ពី ៦០ ឆ្នាំឡើងទៅ និងអ្នករស់នៅមណ្ឌលថែទាំសុខភាពមនុស្សវ័យចាស់ជរាជាដើម។ នៅក្នុងបណ្តាញ Facebook ផ្លូវការ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong បានលើកទឹកចិត្តឱ្យពលរដ្ឋសិង្ហបុរីទាំងអស់ រួសរាន់ទៅទទួលវ៉ាក់សាំងដូសជំរុញ ឬដូសទី៣របស់ខ្លួនឱ្យបានគ្រប់ៗគ្នា នៅពេលដែលដល់វេនរបស់ខ្លួន និងមានការអនុញ្ញាតពីភ្នាក់ងារសុខាភិបាល។

នាយករដ្ឋមន្រ្តីវ័យ ៦៩ឆ្នាំរូបនេះបានលើកឡើងថា៖ "ករណីឆ្លងថ្មីនៃវីរុសកូវីដ-១៩ នៅតែបន្តកើនឡើងជារៀងរាល់ថ្ងៃ និងគួរឱ្យព្រួយបារម្ភ។ ការចាក់នូវវ៉ាក់សាំងដូសជំរុញនេះនឹងជារឿងសំខាន់បំផុតដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំរបស់អ្នករាល់គ្នាប្រឆាំងនឹងវីរុសកូវីដ-១៩"។ មិនខុសគ្នាពីកម្ពុជាឡើយ លោក Lee បានបន្ថែមថា ប្រជាជនគប្បីទទួលនូវវ៉ាក់សាំងដូសជំរុញ ដែលវានឹងអាចការពារអ្នកមិនឱ្យធ្លាក់ក្នុងស្ថានភាពឈឺធ្ងន់ធ្ងរ ឬរហូតដល់ត្រូវការចូលសម្រាកក្នុងបន្ទប់សង្គ្រោះបន្ទាន់នោះឡើយ។

គណៈកម្មការជំនាញស្តីពីវ៉ាក់សាំងកូវីដ-១៩ ក៏បានណែនាំផងដែរថា មនុស្សដែលមានវ័យចាប់ពី ៦០ឆ្នាំឡើងទៅ គប្បីទទួលនូវវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញជាប្រភេទ mRNA រយៈពេល ៦ខែទៅ ៩ខែ ក្រោយពេលបានទទួលវ៉ាក់សាំងជាមូលដ្ឋានដូសទី២ ឬក៏ប្រភេទវ៉ាក់សាំងដែលតម្រូវឱ្យចាក់តែមួយដូសដូចជា Jonhson & Jonhson ជាដើម៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក