ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

រដ្ឋមន្រ្តីកិច្ចការវ៉ាក់សាំង ជាបេក្ខភាពនាំមុខគេក្នុងការបន្តតំណែងនាយករដ្ឋមន្រ្តីជប៉ុន

ជប៉ុន៖ បេក្ខភាពនានាសម្រាប់ការបន្តតំណែងនាយករដ្ឋមន្រ្តីជប៉ុន បានចាប់ផ្តើមយុទ្ធនាការឃោសនាស្វែងរកការគាំទ្ររបស់ខ្លួនជាផ្លូវការហើយនៅថ្ងៃសុក្រ ទី១៧ ខែកញ្ញាចុងសប្តាហ៍នេះ ខណៈដែលរដ្ឋមន្ត្រីកិច្ចការវ៉ាក់សាំងជប៉ុន លោក Taro Kono ត្រូវបានគេរំពឹងថានឹងក្លាយជាបេក្ខភាពដែលមានភាគរយខ្ពស់ជាងគេក្នុងការបន្តតំណែងជានាយករដ្ឋមន្រ្តីជប៉ុន ជំនួសលោក Yoshihide Suga ដែលបានប្រកាសលាលែងពីការដឹកនាំនៅចុងខែកញ្ញានេះ។

ការប្រកួតប្រជែងសម្រាប់ការដឹកនាំគណបក្សប្រជាធិបតេយ្យសេរី បានកក្រើកឡើងដោយមិនមានការរំពឹងទុក ក្រោយពេលដែលលោក Suga ភ្លាមៗស្រាប់តែបានប្រកាសថា លោកនឹងលាលែងពីតំណែងជានាយករដ្ឋមន្ត្រីជប៉ុន ក្រោយពេលដែលលោកទើបតែបានចូលកាន់តំណែងបន្តពីលោកនាយករដ្ឋមន្រ្តី Shinzo Abe រយៈពេលប្រមាណជាងមួយឆ្នាំប៉ុណ្ណោះ។

អ្នកឈ្នះនៃការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំគណបក្ស LDP ជប៉ុនដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកញ្ញានេះ នឹងក្លាយជានាយករដ្ឋមន្រ្តីផ្លូវការថ្មីនៃរដ្ឋាភិបាលជប៉ុន ដោយផ្អែកលើសំឡេងភាគច្រើនរបស់គណបក្សនៅក្នុងសភាជាន់ទាបរបស់ជប៉ុន។ ដោយឡែក ពាក់ព័ន្ធនឹងការលាលែងពីតំណែងរបស់លោក Suga នេះដែរ ត្រូវបានគេមើលឃើញថាមកពីវិបត្តិកូវីដ-១៩ ដែលបានរាតត្បាត និងវាយប្រហារមកលើប្រទេសជប៉ុន ខណៈអ្នក​បន្តដំណែងនឹងត្រូវដោះស្រាយបញ្ហានេះ មុននឹងឈានមកដល់នូវការបោះឆ្នោតថ្នាក់ជាតិនាខែវិច្ឆិកាខាងមុខនេះ។ 

កន្លងមកបេក្ខភាពដែលគេបានឃើញថាមានការប្រកួតប្រជែងខ្លាំងក្នុងការដឹកនាំបន្តនូវគណបក្ស LDP មានបួនរូបរួមមាន រដ្ឋមន្រ្តីកិច្ចការវ៉ាក់សាំង លោក Taro Kono, អតីតរដ្ឋមន្រ្តីការបរទេស លោក Fumio Kishida, លោកស្រី Sanae Takaichi ដែលមានការគាំទ្រដោយលោក Abe និងរដ្ឋមន្រ្តីកិច្ចការផ្ទៃក្នុង និងទំនាក់ទំនង លោកស្រី Seiko Noda៕

លោក Taro Kono

លោក Fumio Kishida

លោកស្រី Sanae Takaichi
លោកស្រី Seiko Noda

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក