ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ត្រឹម២ថ្ងៃ រដ្ឋបាលរាជធានីភ្នំពេញ និងកងទ័ព ដឹកជញ្ជូនស្បៀង អាហារចែកជូនប្រជាជន រស់នៅតំបន់បិទខ្ទប់បានចំនួន៤ម៉ឺនគ្រួសារ

(ភ្នំពេញ)៖ អនុវត្តតាមការណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, អាជ្ញាធរខណ្ឌទាំង១៤ សហការជាមួយកងទ័ពជើងគោក បានដឹកជញ្ជូនស្បៀងអាហារ ទៅចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅតំបន់បិទខ្ទប់ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ១៩។

ក្នុងរយៈពេល២ថ្ងៃជាប់គ្នានេះ អាជ្ញាធរបានសម្រុកដឹកជញ្ជូនស្បៀងអាហារទៅចែកជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ចំនួន៤ម៉ឺនគ្រួសារបន្ថែមទៀត នៅតាមខណ្ឌចំនួន១៣។

រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី១ និងថ្ងៃទី២ ខែឧសភា អាជ្ញាធរខណ្ឌនីមួយៗ បានបន្តសហការជាមួយកងទ័ពជើងគោក បន្តដឹកជញ្ជូនស្បៀង អាហារ ទៅជូនទៅប្រជាពលរដ្ឋចំនួន៤ម៉ឺនគ្រួសារបន្ថែមទៀត ក្នុងនោះបានដឹកជញ្ជូនទៅចែកជូនប្រជាពលរដ្ឋក្រីក្រី

មានដូចខាងក្រោម៖

ខណ្ឌមានជ័យ ១២,០០០គ្រួសារ

ខណ្ឌពោធិ៍សែនជ័យ ១៤,៧៥០គ្រួសារ

ខណ្ឌសែនសុខ ១,៥០០គ្រួសារ

ខណ្ឌព្រែកព្នៅ ១,០០០គ្រួសារ

ខណ្ឌឬស្សីកែវ ៣,០០០គ្រួសារ

ខណ្ឌជ្រោយចង្វា ១,០០០គ្រួសារ

ខណ្ឌដូនពេញ ៩០០គ្រួសារ

ខណ្ឌ៧មករា ១,៣០០គ្រួសារ

ខណ្ឌទួលគោក ៨០០គ្រួសារ

ខណ្ឌចំការមន ៦០០គ្រួសារ

ខណ្ឌបឹងកេងកង ៦៥០គ្រួសារ

ខណ្ឌច្បារអំពៅចំនួន ១,០០០គ្រួសារ

ខណ្ឌកំបូល ១,៥០០គ្រួសារ

គួរបញ្ជាក់ថា ទីបញ្ជាការដ្ឋានកងទ័ពជើងគោក អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានប្រើប្រាស់កងកម្លាំងជាង ២០០នាក់ និងរថយន្តជាង៦០គ្រឿង ដើម្បីដឹកជញ្ជូនស្បៀងអាហារទៅចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅក្នុងខណ្ឌទាំង១៤ ក្នុងរាជធានី ដែលមានដូចជា៖ អង្ករ, មី, ទឹកត្រី, ទឹកស៊ីអ៊ីវ, និងត្រីខជាដើម ដើម្បីរំលែកទុក្ខលំបាកប្រជាពលរដ្ឋ ខណៈបិទខ្ទប់រាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក