ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

តំណាងកម្ពុជានៅ UN ៖ ការតស៊ូមតិដើម្បីសិទ្ធិមនុស្សចាំបាច់ត្រូវតែចាប់ផ្ដើមពីប្រទេសខ្លួនឯងជាមុនសិន

ភ្នំពេញ៖ តំណាងកម្ពុជាប្រចាំ អង្គការសហប្រជាជាតិ បានឆ្លើយតបទៅនឹងការលើកឡើងរបស់តំណាងសហរដ្ឋអាមេរិក និងបារាំង ចំពោះការអនុវត្តន៍ច្បាប់ និងប្រជាធិបតេយ្យនៅកម្ពុជា ដោយតំណាងកម្ពុជា ស្នើឱ្យប្រទេសទាំងនោះអនុវត្តន៍ការគោរពសិទ្ធិមនុស្សក្នុងប្រទេសខ្លួនឯងសិន។

តំណាងអចិន្ដ្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិលោក អាន សុខខឿន បានប្រើសិទ្ធិឆ្លើយតបទៅនឹងគណប្រតិភូបារាំង និងអាមេរិក ដោយបានលើកឡើងថា កម្ពុជាបានត្រួសត្រាយផ្លូវសម្រាប់ការផ្ដល់នីតិសម្បទាធ្វើនយោបាយឡើងវិញ ដល់អតីតបក្សប្រឆាំង ដែលជាលទ្ធផលគឺមានការផ្ដល់សិទ្ធិដល់ពួកគេវិញជាបន្តបន្ទាប់ ហើយថែមទាំងបង្កើតបក្សនយោបាយថ្មីៗ មកប្រកួតប្រជែងការបោះឆ្នោតថែមទៀត។ លោកបន្តថា ការបន្តលើកយកតែមួយជ្រុងនៃបញ្ហា ដោយលំអៀងគឺកំពុងតែធ្វើឱ្យប៉ះពាល់ដល់សិទ្ធិមនុស្ស និងការអនុវត្តប្រជាធិបតេយ្យនៅកម្ពុជាហើយ។

លោកបានចោទជាសំណួរថា៖ « តើគណៈប្រតិភូទាំងពីរជឿថា សេចក្តីថ្លែងការណ៍របស់ខ្លួនមានសមាមាត្រឬទេ នៅពេលគណៈប្រតិភូទាំងពីរបំប៉ោងសិទ្ធិពលរដ្ឋ និងនយោបាយ ឱ្យសំខាន់លើសលុបជាងសិទ្ធិផ្សេងទៀត ដូចជាសិទ្ធិរស់រានមានជីវិត សុខភាព ទទួលបានម្ហូបអាហារ ការអប់រំ និងការអភិវឌ្ឍ? »

លោក អាន សុខខឿន ក៏បានលើកឡើងបន្ថែមទៀតថា ការតស៊ូមតិសិទ្ធិមនុស្សចាំបាច់ត្រូវតែចាប់ផ្ដើមពីប្រទេសខ្លួនឯងជាមុនសិន និងមិនត្រូវប្រើសិទ្ធិមនុស្សជាអាវុធនយោបាយវាយប្រហារប្រទេសដទៃ ដោយស្ដង់ដារពីរនោះទេ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក