ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លិខិតមិត្តអ្នកអាន៖ តើការចូលទៅកាន់កិច្ចប្រជុំផ្ទៃក្នុងរបស់អតីតមន្រ្តីគណបក្សសង្រ្គោះជាតិតាមប្រព័ន្ធអនឡាញ (Zoom) ជាសញ្ញាវិជ្ជមាននៃការផ្សះផ្សាជាតិ ឬយ៉ាងណា?

ភ្នំពេញ៖ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ សម្ដេច ហ៊ុន សែន បានលេចមុខឡើងនៅក្នុងកិច្ចប្រជុំផ្ទៃក្នុងមួយរបស់អតីតមន្រ្តីគណៈបក្សសង្រ្គោះជាតិដែលដឹកនាំដោយ លោក ឡុង រី អតីតមន្រ្តីជាន់ខ្ពស់គណៈបក្សប្រឆាំងតាមប្រព័ន្ធអនឡាញ (Zoom) ដោយយោងតាមការបង្ហោះលើគណនីហ្វេសប៊ុករបស់លោក មាជ សុវណ្ណារ៉ា និងគេហទំព័រហ្វេសប៊ុកក្រុមអ្នកប្រយុទ្ធ CNRP។ ការណ៍លេចឡើងរបស់សម្ដេច ហ៊ុន សែនបានធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងពីសំណាក់មហាជន ហើយសម្ដេចបានចូលនិយាយក្នុងកិច្ចប្រជុំនោះផងដែរ។ សម្ដេចបានចោទជាសំនួរទៅលោក ឡុង រី ស្ដីអំពីការប្រឌិតព័ត៌មានថារូបលោកបានស្លាប់បាត់បង់ជីវិត ហើយលោក ឡុង រី ក៏បានច្រានចោលភ្លាមៗអំពីបញ្ហានេះដោយលោកបានបកស្រាយថាលោកគ្មានមូលហេតុអ្វីដែលត្រូវប្រឌិតរឿងបែបនេះឡើងឡើយ ហើយលោកជាកូនខ្មែរ កាន់ព្រះពុទ្ធសាសនា និងជាមនុស្សមានគុណធម៌។ សម្ដចក៏បានលើកឡើងថា «ខ្ញុំសូមជម្រាបជូនថា ការធ្វើនយោបាយ បើសិនជាអាចធ្វើទៅរួចបញ្ឈប់ការជេរគ្នាទៅព្រោះអស់លោកជេរហ្នឹងវាច្រើនពេកហើយ ហើយអាវប្បធម៌លាបពណ៌ដល់ពេលណា?» រួចក៏បន្តផ្ដោតសំខាន់ទៅលើអសម្ថភាពរបស់មេដឹកនាំបក្សប្រឆាំងក្នុងការគ្រប់គ្រងអ្នកគាំទ្រមន្រ្តី និងសកម្មជនរបស់ខ្លួន បន្ទាប់ពី លោក ឡុង រី បានបដិសេធចំពោះកាលលើកឡើងខាងដើមរបស់សម្ដេចស្ដីពីការជេរ និងលាបពណ៌របស់គណបក្សប្រឆាំងថាមេដឹកនាំបក្សប្រឆាំងមិនដែលជំរុញឱ្យធ្វើរឿងទាំងនេះនោះឡើយ។ គួរឱ្យកត់សម្គាល់ផងដែលថា សម្ដេច ហ៊ុន សែន បានលើកឡើងការបំផ្លាញវប្បធម៌សន្ទនារបស់លោក សម រង្សីដែលតែងតែធ្វើអោយការសន្ទនាជាប់គាំងមិនអាចបន្តទៅមុខបាន ហើយលោកបានលើកឡើងថានោះជាទង្វើអសីលធម៌ និងគ្មានគុណធម៌របស់មេដឹកនាំបក្សប្រឆាំងរូបនោះ។

រូបថត៖ សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន សែនសន្ទនាជាមួយលោកឡុង រីអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិក្នុងកិច្ចប្រជុំ Zoom

ព្រឹត្តិការណ៍ដែលបានកើតឡើងនេះ គឺជាសញ្ញាវិជ្ជមានមួយក្នុងការវិលមករកការផ្សះផ្សាជាតិឡើងវិញបន្ទាប់ពីគណបក្សប្រឆាំងបានប្រើប្រាស់គ្រប់មធ្យោបាយដើម្បីប្រឆាំង លាបពណ៌ និងនាំឱ្យបរទេសមកដាក់ទណ្ឌកម្មមកលើកម្ពុជាដែលជាទង្វើមួយធ្វើឱ្យប៉ះពាល់ដល់ប្រយោជន៍ជាតិទាំងមូល។ ទោះបីជាយ៉ាងណាក្ដីលោកផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបានចោទសួរថា តើត្រូវចរចាពីអ្វី ហើយចរចា ដើម្បីអ្វី? ដែលនេះគឺជាការឆ្លើយតបទៅកាន់លោកសម រង្សីបន្ទាប់ពីលោកបានលើកឡើងថា រឿងហេតុដែលបានកើតឡើងនេះ ជាចេតនាចង់ជជែកចរចាគ្នា។ លោកបានគូសបញ្ជាក់ថា ប្រមុខរដ្ឋាភិបាលកម្ពុជាមិនអាចទៅចរចាជាមួយក្រុមប្រឆាំងដែលធ្វើឱ្យខុសច្បាប់ទម្លាប់ ប៉ះពាល់ដល់ប្រព័ន្ធយុត្តិធម៌ និងបំផ្លាញនីតិរដ្ឋរបស់កម្ពុជានោះឡើយ។ សកម្មភាពទាំងអស់នេះមិនមែនជាការចរចាណាមួយនោះឡើយប៉ុន្តែវាជាសញ្ញាពណ៌បៃតងដែលជាសញ្ញាវិជ្ជមានសម្រាប់ប្រទេសកម្ពុជា និងសម្រាប់គណបក្សប្រឆាំងក្នុងការកែប្រែឥរិយាបថរបស់ខ្លួនដែលប្រាស់ចាកនឹងគុណធម៌ និងវិជ្ជាជីវៈដូចជាការលាបពណ៌ផ្សេងៗ ការផ្សព្វផ្សាយព័ត៌មានដែលមិនមែនជាការពិត ជាពិសេសនោះគឺការនាំជនបរទេសមកលូកដៃចូលផ្ទៃក្នុងប្រទេសរបស់ខ្លួនជាដើម។

ករណីដែលបានកើតឡើងខាងលើនេះយើងអាចសន្និដ្ឋានបានថាស្ថានការណ៍នយោបាយក្នុងប្រទេសអាចនឹងមានភាពប្រសើរឡើងប្រសិនបើគណបក្សប្រឆាំងបន្ទន់ឥរិយាបថរបស់ខ្លួន និងមិនបន្តធ្វើអំពើទាំងឡាយណាដែលប៉ះពាល់ដល់ប្រទេស ជាពិសេសគឺផលប្រយោជន៍របស់ប្រជាជនរបស់ខ្លួន។ មកទល់ពេលនេះមានអតីតមន្រ្តីគណបក្សសង្រ្គោះជាតិមួយចំនួនបានបង្កើតគណបក្សថ្មីដើម្បីត្រៀមការបោះឆ្នោតខាងមុខនេះដោយប្រកាន់ចំហថាមិនចូលរួមជាមួយលោកសម រង្សីនោះឡើយទោះក្នុងចលនាណាមួយក៏ដោយ ដូច្នេះហើយមានភាគរយតិចខ្លាំងណាស់ដែលលោកអាចចូលរួមការបោះឆ្នោតនាពេលខាងមុខនេះដរាបណាមិនមានគំនិតជារួមណាមួយដែលអាចឱ្យគណបក្សនយោបាយទាំងពីរអាចចរចាសារជាថ្មីម្ដងទៀត។ ដូចដែលយើងបានដឹងហើយថាកំឡុងឆ្នាំ២០១៥ គឺវប្បធម៌សន្ទនាបានកើតឡើងម្ដងហើយរវាងសម្ដេចហ៊ុន សែន និងលោកសម រង្សីដោយសម្ដេចក៏បានលើកឡើងនៅក្នុងកិច្ចប្រជុំផ្ទៃក្នុងដែលលោកបានលបចូលទៅនោះផងដែរ ហើយលោកបានលើកឡើងថាលោកសម រង្សីជាអ្នកបំផ្លាញវប្បធម៌សន្ទនាទាំងនោះ។

រូបថត៖ គ្រួសាររបស់លោកទាំងពីរពិសារអាហារពេលល្ងាចជុំគ្នានៅកាំបូឌីយ៉ាណាកាលពីឆ្នាំ២០១៥

សរុបមកព្រឹត្តិការណ៍ខាងលើនេះ គឺជាសញ្ញាវិជ្ជមានមួយដែលគណបក្សកាន់អំណាចបានផ្ដល់ជាសញ្ញាក្នុងការបន្តការអនុវត្តវប្បធម៌សន្ទនាជាថ្មីម្ដងទៀតក្នុងពេលដ៏ខ្លីខាងមុននេះ។ ខណៈពេលនេះដែលភាគីគណបក្សប្រឆាំងគប្បីបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានបែបញុះញុង មិនពិត និងលាបពណ៌ជាពិសេសនោះគឺការទាញបរទេសឱ្យចូលមកកាន់ផ្ទៃក្នុងរបស់ប្រទេសដែលអាចឈានទៅដល់ការកំរាមកំហែងដល់សន្តិសុខជាតិ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋទាំងមូល ហើយផ្លាស់ប្ដូរមករកវប្បធម៌សន្ទនា សាមគ្គី និងផ្សះផ្សាជាតិដើម្បីស្វែងរកផ្លូវរួមគ្នាមួយដែលអាចបន្តអភិវឌ្ឍន៍ប្រទេសជាតិដោយសុខសន្តិភាពជានិរន្ត៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក