ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងសុខាភិបាលកំណត់ទីតាំងសម្រាប់ចាក់វ៉ាក់សាំងជូនកុមារអាយុពី៦ ដល់១២ឆ្នាំ

ភ្នំពេញ៖ ក្រសួងសុខាភិបាល ចេញយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារដែលមានអាយុពី៦ ដល់១២ឆ្នាំ ក្នុងរាជធានី ខេត្ត ចំនួន៤ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី១៧ ខែកញ្ញា ខាងមុខ ខណៈ២១ខេត្តផ្សេងទៀតនឹងចាប់ផ្ដើមពីថ្ងៃទី១៨ ខែកញ្ញា តទៅ។

ក្នុងសេចក្តីជូនព័ត៌មាន ចុះថ្ងៃទី១៦ កញ្ញានេះ ក្រសួងសុខាភិបាលបានតម្រូវឱ្យកូនចៅមន្ត្រីរាជការដែលមានឋានៈចាប់ពីរដ្ឋលេខាធិការឡើង ទៅចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យកាលម៉ែត្រ ខណៈឋានៈចាប់ពីអគ្គនាយករងឡើង ត្រូវនាំកូនចៅទៅចាក់នៅមន្ទីរពេទ្យអង្គដួង តាមកាលបរិច្ឆេទដែលបានកំណត់ ពីថ្ងៃទី១៧ ខែកញ្ញា ដល់ថ្ងៃទី២ ខែតុលា។

ក្រសួងក៏កំណត់ឱ្យ មន្ត្រីរាជការដែលមានតួនាទីចាប់ពីប្រធាននាយកដ្ឋានចុះក្រោម ត្រូវយកកូនទៅចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យកុមារជាតិ មជ្ឈមណ្ឌលគាំពារមាតា និងទារក មន្ទីរពេទ្យគន្ធបុប្ឋា ចាប់ពីថ្ងៃទី១៧ ខែកញ្ញា ដល់ថ្ងៃទី៣ ខែតុលា។

ចំពោះកូនចៅមន្ត្រីអង្គការសហប្រជាជាតិ ស្ថានទូត បុគ្គលិកអង្គការជាតិ អន្តរជាតិ និងឧកញ៉ា ត្រូវនាំកូនចៅ ទៅចាក់នៅមន្ទីរពេទ្យកាលម៉ែត្រ ពីថ្ងៃទី៥ ខែតុលា រហូតដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១។

ឯកសារដែលត្រូវភ្ជាប់ជាមួយនៅពេលចាក់វ៉ាក់សាំងកូវីដ-១៩ សម្រាប់កុមារអាយុពី៦ឆ្នាំ ដល់១២ឆ្នាំ រួមមាន សំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតឆ្លងដែន និងបណ្ណសំគាល់ខ្លួនមន្ត្រីរាជការ ឬប័ណ្ណសំគាល់មន្ត្រីជាប់កិច្ចសន្យារបស់ឪពុកម្ដាយ (ចំពោះកូនចៅមន្ត្រីរាជការថ្នាក់ជាតិ)។

នៅថ្ងៃនេះ សាលារាជធានីភ្នំពេញក៏ចេញសេចក្តីជូនដំណឹងស្ដីពីការចាក់វ៉ាក់សាំង ជូនកុមារអាយុពី៦ ដល់ ១២ឆ្នាំ ដែលមានភូមិសាស្ត្រក្នុងរាជធានីភ្នំពេញផងដែរ ដោយចាប់ផ្ដើមពីថ្ងៃទី១៧ កញ្ញាដល់ ថ្ងៃទី៣ ខែតុលា សម្រាប់ដូសទី១ ហើយសម្រាប់ការចាក់ដូសទីពីរនឹងចាប់ផ្ដើមពីថ្ងៃទី៨ ដល់ថ្ងៃទី២៤ ខែតុលាឆ្នាំ២០២១ នៅតាមទីតាំងចំនួន៤២កន្លែងទូទាំងរាជធានី។

ឯកសារសម្រាប់ចាក់វ៉ាក់សាំងគឺ សំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត ឬលិខិតឆ្លងដែន ឬសៀវភៅស្នាក់នៅ ខណៈតម្រូវឱ្យមានការយល់ព្រមជាលាយលក្ខណ៍អក្សរពីឳពុកម្ដាយ ឬអាណាព្យាបាល ឬប្រធានមណ្ឌលសម្រាប់កុមារកំព្រា និងមានការអនុញ្ញាតពីមន្ត្រីសង្គមកិច្ចសម្រាប់កុមារអនាថា។

កាលពីថ្ងៃទី១៥ ខែកញ្ញា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងនូវសារពិសេសមួយ ពីការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់កុមារដែលមានអាយុពី៦ ដល់១២ឆ្នាំ។ ដោយសម្ដេច បានបញ្ជាទៅអាជ្ញាធររាជធានី ខេត្ត ទាំងអស់ត្រៀមរៀបចំយុទ្ធនាការ ចាក់វ៉ាក់សាំងជូនកុមារអាយុពី៦ ដល់១២ឆ្នាំ ដែលមានប្រមាណជាង ១លាន ៨សែននាក់ទូទាំងប្រទេស ដោយថាដើម្បីឱ្យកម្ពុជាអាចមានលទ្ធភាពបើកសាលាបឋមសិក្សាឡើងវិញ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក