វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

របៀបធ្វើទាដុតទឹកឃ្មុំ

វិជ្ជាធ្វើម្ហូប ៖​ ថ្ងៃនេះក្រុមការងារ E-Arts សូមលើកយករបៀបធ្វើទាដុតទឹកឃ្មុំ ដែលត្រូវប្រើប្រាស់គ្រឿងផ្សំ វិធីធ្វើដូចខាងក្រោម៖

គ្រឿងផ្សំ៖
- ទាសំពៅ ១ក្បាល
- ស្រាអង្ករ ១ពែង
- ទឹកឃ្មុំ ១ស្លាបព្រាបាយ
- អំបិល ១ស្លាបព្រាកាហ្វេ
- ម្រេច ១ស្លាបព្រាកាហ្វេ
- ម្ទេស ១ផ្លែ (បុកអោយម៉ត់)
- ខ្ទឹមស ៤កំពិសចិញ្រ្ចាំអោយម៉ត់
- ទឹកឈីអ៊ីវ ១ស្លាបព្រាបាយ
- ប្រេងខ្យង ១ស្លាបព្រាបាយ
- ម្សៅស៊ុប ១ស្លាបព្រាបាយ
- ប្រេងឆា ១ស្លាបព្រាបាយ

វិធីធ្វើ៖
- លាងសំអាតទាអោយស្អាត(ពុះខ្នង ឬ ជាបំនែក) យកស្រាអង្ករ លាបអោយសព្វ ទុកវាមួយឡែកយ៉ាងហោចណាស់មួយម៉ោង។
បុកម្រេចអោយម៉ត់ដាក់ក្នុងចានធំមួយ (សម្រាប់ប្រលាក់) ដាក់អំបិល ខ្ទឹមសទឹកឈីអ៊ីវ ប្រេងខ្យង ប្រេងឆា ទឹកឃ្មុំ អំបិល ម្ទេស ច្របល់ចូលគ្នាសព្វ ។
- យកទាប្រលាក់ជាមួយគ្រឿងផ្សំដែលបានលាយរួចអោយចូលជាតិ។ ទុកវាចោលម៉ោងមួយ ទៀត។
- យកទាដែលប្រលាក់ រុំ ជាមួយ ក្រដាស់អាលុយមីញ៉ូម (ដាក់ទាំងទឹកដែលចេញពីការប្រលាក់ទាចូលផង)។ រូចយកទៅដុតក្នុង oven ក្នុងកំដៅ 400c រយៈពេលប្រហែល 30 នាទី។
- បន្ទាប់មកយកទាចេញពី oven ហើយដាក់អាំងអោយក្រហមល្អ ប្រហែលជា 30 នាទី ជាការស្រេច។

វិធីធ្វេីទឹកជ្រលក់
- ទឹកឃ្មុំ 1 ស្លាបព្រាបាយ
- ស្ករ 1 ស្លាបព្រាបាយ
- ទឹកក្រូចឆ្មា 1 ស្លាបព្រាបាយ
- ទឹកត្រី 2 ស្លាបព្រាបាយ
- ម្ទេស 2 ផ្លែ (ហាន់ល្អឹតៗ)
- ខ្ទឹមស 4 កំពិសចិញ្រ្ចាំអោយម៉ត់
- ប្រេងឆា 1 ស្លាបព្រាបាយ
- ដាំខ្ទះអាយក្តៅ ដាក់ប្រេងឆា ខ្ទឹមស ម្ទេស បំពងអោយឈ្ងុយ និង ប្រែពណ័ រួចដាក់ ស្ករ ទឹកក្រូចឆ្មា កូរឱ្យបានសព្វល្អប្រហែល 1 នាទី ។
- បន្ថែម ទឹកឃ្មុំ ស្ករ ទឹកត្រី ទុកអោយពុះ រូចដួលដាក់ចានជាការ ស្រេច។
ពេលទទួលទាន អាចបន្ថែមជាមួយបន្លែដូចជា សាឡាត់បៃតង ប៉េងប៉ោះ ត្រសក់ តាមចំនូលចិត្ត ។
ប្រភព ៖ ម្ហូបអាស៊ីឆ្ងាញ់ៗ


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក