ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សម្ដេចតេជោ៖ តាមចាប់ពួកក្បត់ជាតិត្រូវចូលដល់កន្លែងពួកក្បត់ជាតិទើបចាប់បាន

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានឆ្លើយតបទៅកាន់សារហ្វេសបុកមួយដោយ សម្ដេចថា ដើម្បីចាប់ពួកក្បត់ជាតិត្រូវចូលកន្លែងពួកក្បត់ជាតិទើបចាប់បាន។ ការឆ្លើយតបនេះ បន្ទាប់ពីមានមនុស្សម្នាក់បានចូលទៅសរសេរក្នុងកន្លែងបញ្ចេញយោបល់ដោយលើកឡើង ពីការចូលប្រជុំរបស់សម្ដេចជាមួយមន្រ្តីក្រុមប្រឆាំងតាម Zoom កាលពីប៉ុន្មានថ្ងៃមុន។

សម្ដេចតេជោ ក៏បានបន្ថែមបន្តទៀតថា ការចូលក្នុងកិច្ចប្រជុំរបស់ក្រុមប្រឆាំងកាលពីប៉ុន្មាននោះ គឺសម្ដេចចង់បញ្ជាក់ថា នៅទីណាក៏មានមនុស្សរបស់សម្ដេចដែរ ដូច្នេះកុំធ្វើសកម្មភាពណាប្រឆាំងនឹងផលប្រយោជន៍ជាតិឱ្យសោះ។

សម្ដេចក៏បញ្ជាក់ទៀតផងដែរ ឱ្យក្រុមប្រឆាំងឈប់ស្រម៉ៃថា បក្សដែលស្លាប់ហើយនឹងរស់ឡើងវិញ ឬសម្ដេចលើកលែងទោសឱ្យបើកការចរចារ ឬសម្ដេចខ្លាចអន្តរជាតិជាដើម ព្រោះថាដំណើរការប្រជាធិបតេយ្យរបស់កម្ពុជានៅតែដើរទៅមុខបើទោះបីគ្មានក្រុមទាំងនេះក្ដី។

សម្ដេចតេជោសរសេរថា៖ «ខ្ញុំបានធ្វើច្រើនណាស់ហើយក្នុងរឿងបង្រួបបង្រួមជាតិតែពួកក្បត់ជាតិ វាមិនយល់អំពីការបង្រួបបង្រួមជាតិទេ។ ពេលនេះគ្មានរឿងនយោបាយដែលត្រូវដោះស្រាយដោយការចចារនោះទេ។ អ្វីដែលត្រូវធ្វើគឺអ្នកមានទោសត្រូវជាប់គុក 2/3សិនចាំគិតដល់ការលើកលែងទោស ឬបន្ធូបន្ថយទោស។ សម្រាប់ដំណើការនយោបាយយើងបាននិងកំពុងឈានទៅបោះឆ្នោតឃុំសង្កាត់២០២២ និងបោះឆ្នោតថ្នាក់ជាតិ២០២៣ ដោយមានការចូលរួមពីបក្សនយោបាយទាំងគណបក្សចាស់និងគណបក្សដែលទើបបង្កើតថ្មីយ៉ាងច្រើន»។

ក្នុងវីដេអូបែកធ្លាយ និងផ្សព្វផ្សាយក្នុងបណ្ដាញសង្គមហ្វេសបុក បានបង្ហាញ សម្ដេចតេជោបានចូលទៅក្នុងកិច្ចប្រជុំតាមអនឡាញ របស់ក្រុមមេដឹកនាំប្រឆាំងនៅក្រៅប្រទេស ដែលមាន លោក ឡុង រី ដឹកនាំកិច្ចប្រជុំ។ ក្នុងកិច្ចប្រជុំនោះសម្ដេចតេជោ មានប្រសាសន៍ថា សម្ដេចបានដឹងទាំងអស់ពីកិច្ចប្រជុំទាំងប៉ុន្មានរបស់ក្រុមមេដឹកនាំបក្សប្រឆាំង រួមទាំងខ្សែរយៈ និងផែនការនៅភ្នំពេញផងដែរ។ សម្ដេចតេជោបានឱ្យក្រុមប្រឆាំងបញ្ឈប់ការជេរ និងវប្បធម៌លាបពណ៌មកលើបក្សកាន់អំណាច បើសិនចង់ចូលមកក្នុងប្រទេស និងរួបរួមជាតិបាន។

ជាការឆ្លើយតប លោក ឡុង រី បានការពារថា ថ្នាក់ដឹកនាំក្រុមលោកមិនដែលបណ្ដុះផ្នត់គំនិតលាបពណ៌ និងជេរប្រទេចនោះទេ ដោយទម្លាក់កំហុសនេះទៅថ្នាក់ក្រោម និងសមាជិកខ្លួន។ ទោះជាយ៉ាងណា សម្ដេចតេជោ ថាកំហុសរបស់កូនចៅទាំងនេះគឺបណ្ដាលមកពីកម្សោយរបស់មេដឹកនាំ ក្នុងការគ្រប់គ្រងមនុស្សរបស់ខ្លួន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក