BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២១
ភ្នំពេញ: កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៦៩៣ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ១១២ករណី ខណៈអ្នកជំងឺ ៤៤៣នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន១១នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១០២,១៣៦នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ២,០៧៨នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ៩៥,៨១០នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ១៧,៤២៨ករណី៕