លោក ម៉ាង ស៊ីណេត មុនថ្ងៃប្រកាសចូលកាន់តំណែង បានដឹកនាំមន្ត្រីរាជការ អញ្ជើញទៅបួងសួងលោកយាយម៉ៅ សុំសេចក្ដីសុខសប្បាយ.! | សម្តេចប្រធានព្រឹទ្ធសភា ហ៊ុន សែន ទទួលគណៈប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី | លោក អ៊ុ រាត្រី ដាក់ចេញនូវបទបញ្ជារយ៉ាងម៉ឺងម៉ាត់ទៅដល់រដ្ឋបាលក្រុង-ស្រុក ទប់ស្កាត់ការនាំចូល ផលិតផល ចែកចាយស្លឹក ក្រាក់ថំ សង្ស័យមានផ្ទុកសាធាតុញៀន | លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន លោកបណ្ឌិត ព្រំម វីរៈ ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខេមអេដ (CamEd Business School) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ | ទស្សនាការផ្សាយផ្ទាល់:​ ពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិត គរុសិស្ស និងសម្ពោធអគាអន្តវេសិកដ្ឋានវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ |

នគរបាលចុះរៀបចំផ្លូវមួយ ក្នុងខណ្ឌ៧មករា បន្ទាប់ពីអាជីវករមិនអនុវត្តន៍តាមការណែនាំ

ភ្នំពេញ៖ នគរបាលសណ្តាប់ធ្នាប់រាជធានីភ្នំពេញ ចុះរៀបចំសណ្តាប់ធ្នាប់ផ្លូវ ០១ខែ្សនៅក្នុងខណ្ឌ៧មករា ដែលអាជីវករយកទ្រូងផ្លូវធ្វើអាជីវកម្មបង្កឱ្យប៉ះពាល់សណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍ និងណែនាំមិនស្ដាប់។

នគរបាលការិយាល័យសណ្តាប់ធ្នាប់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសហការជាមួយអាជ្ញាធរខណ្ឌ៧មករា នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ បានចុះរៀបចំសណ្តាប់ធ្នាប់នៅលើផ្លូវលេខ១៤១ កែងផ្លូវលេខ១៨២ ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

នាយការិយាល័យនគរបាលសណ្តាប់ធ្នាប់ លោកវសេនីយ៍ឯក អេម សម្បត្តិ ប្រាប់ឱ្យដឹងថា ផ្លូវ ០១ខែ្ស ខាងលើកម្លាំងអាជ្ញាធរសមត្ថកិច្ចបានរៀបចំសម្អាតឱ្យមានរៀបរៀបរយ និងមានសោភ័ណភាពហើយ ក្នុងនោះក៏បានឱ្យអាជីវករដែលបានតាំងលក់ទំនិញ បន្លែផ្លែឈើ លើទ្រូងផ្លូវ ត្រូវរុះរើយកទៅលក់នៅក្នុងផ្សារក្បែរនោះផងដែរ។

លោកវរសេនីយ៍ឯក អេម សម្បត្តិ ក៏បានឱ្យដឹងទៀតថា នៅចំណុចផ្លូវ ០១ខ្សែខាងលើគឺបានរងការរំលោភបំពានយកទ្រូងផ្លូវធ្វើអាជីវកម្មពីសំណាក់អាជីវករជាយូរមកហើយ ដែលតែងតែរងការកកស្ទះចរាចរណ៍និងបាត់បង់សោភ័ណភាពទីក្រុង។

លោកព្រមានថា បើអាជីវករណា លួចលាក់បន្តធ្វើអាជីវកម្មលើទ្រូងផ្លូវនេះទៀត សមត្ថកិច្ច នឹងចាប់ផាកពិន័យតាមច្បាប់។

ក្នុងនោះក៏បានអំពាវនាវ ឱ្យប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរសមត្ថកិច្ចដើម្បីលើកកម្ពស់សោភ័ណភាព សណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍នៅក្នុងរាជធានីភ្នំពេញឱ្យកាន់តែប្រសើរឡើង។

កាលពីកន្លងទៅថ្មីៗនេះ កម្លាំងនគរបាលសណ្តាប់ធ្នាប់រាជធានីភ្នំពេញសហការជាមួយកម្លាំងនគរបាលខណ្ឌទួលគោកក៏បាន ចុះទៅរៀបចំនិងដោះស្រាយសណ្តាប់ធ្នាប់តាមដងផ្លូវមហាវីថិម៉ៅសេទុង និងចំណុចផ្លូវចូលផ្សារនាគមាស ក្នុងខណ្ឌទួលគោក ដែលគោលដៅនេះមានការឈប់ចតយានយន្តគ្មានសណ្តាប់ធ្នាប់ និងការរំលោភបំពានយកទ្រូងផ្លូវធ្វើអាជីវកម្ម ពីសំណាក់បងប្អូនអាជីវករ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក