
TOP NEWS : រកឃើញអ្នកឆ្លងកូវីដ១៩ រហូតដល់៧៣០នាក់ ភាគច្រើនបំផុតនៅរាជធានីភ្នំពេញ ឯអ្នកជំងឺចំនួន១៦៩នាក់បានជាសះស្បើយ
(ភ្នំពេញ)៖ មនុស្សចំនួន ៧៣០នាក់ ត្រូវបានរកឃើញថាមានវិជ្ជមានវីរុសកូវីដ-១៩ ឯអ្នកជំងឺដែលកំពុងសម្រាក ចំនួន១៦៩នាក់ទៀតបានជាសះស្បើយនិងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យនៅថ្ងៃនេះ បន្ទាប់ពីបានធ្វើតេស្តឃើញ អវិជ្ជមាន ចំនួន២លើក ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ ដើម្បីតាមដានសុខភាព។ នេះបើតាមសេចក្តីប្រកាសព័ត៌មានក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១។
មនុស្សនៅក្នុងរាជធានីភ្នំពេញចំនួន ៤៥៤ត្រូវបានរកឃើញថាមានវិជ្ជមានវីរុសកូវីដ១៩ ស្របពេលដែលមនុស្សរស់ក្នុងខេត្តកណ្តាល ១០៧នាក់, ខេត្តព្រះសីហនុ ១២៤នាក់, ខេត្តកំពត ១នាក់, ខេត្តតាកែវ ១១នាក់, ខេត្តព្រៃវែង ៦នាក់, ខេត្តកំពង់ចាម ៤នាក់, ខេត្តត្បូងឃ្មុំ ៥នាក់ និងស្ទឹងត្រែង ១នាក់ ខេត្តពោធិ៍សាត់ ១នាក់ ខេត្តកំពង់ធំ១៤នាក់ និងខេត្តសៀមរាប ២នាក់ ព្រមទាំងអ្នកដំណើរចូលមកកម្ពុជាចំនួន ២នាក់ទៀតក៏ត្រូវបានរកឃើញថាមានវិជ្ជមានវីរុសកូវីដ១៩ផងដែរ។
គិតត្រឹមថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ១៤ ៥២០នាក់ ក្នុងនោះករណីសហគមន៍ ២០កុម្ភៈ ចំនួន ១៣ ៩៦៥នាក់ អ្នកជាសះស្បើយចំនួន ៥ ៣៦៩នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ៩ ០៤០នាក់ និងអ្នកស្លាប់ចំនួន ១០៣នាក់។