ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាជ្ញាធរក្រុងសេរីសោភ័ណ ហ្វឹកហាត់ ត្រៀមជួយសង្គ្រោះពលរដ្ឋ ក្នុងរដូវទឹកជំនន់

បន្ទាយមានជ័យ៖ កងកម្លាំងទាំង៣ប្រភេទ ចុះហ្វឹកហាត់ រៀនបើកបរទូកកាណូត ជាក់ស្តែង ដើម្បីត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋ នៅក្នុងរដូវទឹកជំនន់ ដែលតែងតែកើតមានជារៀងរាល់ឆ្នាំ។

ការចុះហ្វឹកហាត់នេះដឹកនាំដោយលោក ហ៊ឹល រ៉ាយ៉ា ប្រធានគណបញ្ជាការឯកភាពក្រុង ដែលមានការចូលរួមប៉ូលិស អាវុធហត្ថ និងទាហាន ប្រមាណជិត៥០នាក់ ធ្វើឡើងនៅអាងម្កាក់ ស្ថិតនៅ សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ នៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។

ការហ្វឹកហាត់ ដើម្បីត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋក្នុងករណីចាំបាច់ នៅក្នុងរដូវទឹកជំនន់ ដែលអាចនឹងមកមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ។

លោកលោក ហ៊ឹល រ៉ាយ៉ា ប្រាប់ EAC News ថាការហ្វឹកហាត់នេះធ្វើឡើងដោយផ្តោតសំខាន់ បង្រៀនលើការគ្រប់គ្រងទូកការណូត ការរៀនបើក ឲ្យបានស្ទាត់ និងបន្តបង្ហាត់ពីរបៀបជួយសង្គ្រោះពលរដ្ឋ ក្នុងពេលជួបគ្រោះធម្មជាតិទឹកជំនន់។

លោកបានបញ្ជាក់ថា ក្នុងការចុះបង្ហាត់បង្រៀនដល់កងកម្លាំងនេះ ធ្វើឡើងតាមការ ណែនាំពីអភិបាលខេត្តលោក អ៊ុ រាត្រី ដែលបានបញ្ជាឱ្យកងកម្លាំងត្រៀម ជួយសង្គ្រោះពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ដោយបទពិសោធន៍ឆ្នាំ២០២០កន្លងទៅ ក្រុងសិរីសោភ័ណ ក៏ជាក្រុងមួយ ដែលរងគ្រោះខ្លាំងដោយសារតែជំនន់ទឹកភ្លៀង ធ្លាក់មកពីប្រទេសថៃ បន្ទាប់ពីស្រុកមង្គលបូរី៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក