ក្រុមហ៊ុនCIC ថាខ្លួនមិនបោកប្រាស់ទេតែជាការរងឥទ្ធិពលពីវិបត្តិសេដ្ឋកិច្ចសកលនិងកង្វះការត្រៀមខ្លួនរបស់ក្រុមហ៊ុន | តុលាការអាមេរិកសម្រេចឱ្យលោក គ្រី ម៉ះផល គ្មានទោសពីបទរត់ពន្ធសត្វស្វាក្តាមឡើយ | សម្តេចតេជោសង្ឃឹមថាដំណើរទស្សនកិច្ចប្រធានក្រុមហ៊ុន Maekjung Group នឹងជាឱកាសដល់ការវិនិយោគនៅកម្ពុជា | ក្រុមហ៊ុនកាសែតធំមួយនៅកូរ៉េខាងត្បូងអញ្ជើញសម្ដេចតេជោចូលរួមវេទិកា World Knowledge Forum |

Ford នឹងតម្លើងរោងចក្រតម្លៃជាង ២០លានដុល្លារនៅកម្ពុជា

ពោធិ៍សាត់៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងរោងចក្រតម្លើងរថយន្តដែលមានតម្លៃ២១លានដុល្លារដល់ Ford ដើម្បីសាងសង់រោងចក្រនៅក្នុងខេត្តពោធិ៍សាត់។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានជាតិកម្ពុជា AKP រោងចក្រដែលមានតម្លៃ២១លានដុល្លារនេះ មានទីតាំងនៅឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលនឹងត្រូវសាងសង់លើផ្ទៃដីទំហំជាង៤ហិតា។

AKP បានដកស្រង់ប្រសាសន៍របស់ អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន មានប្រសាសន៍ថា ក្រុមហ៊ុននេះអាចមានលទ្ធភាពតម្លើងរថយន្តបាន ៤ ៥០០គ្រឿងក្នុងមួយឆ្នាំ ដែលនឹងបង្កើតការងារ៥០០កន្លែងសម្រាប់ពលរដ្ឋកម្ពុជា។

បើតាមគម្រោង រោងចក្រនេះនឹងធ្វើការតម្លើងរថយន្តFordពីរប្រភេទ គឺ Ford Ranger និង Ford Everest៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក