សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

ប្រធានមន្ទីរសុខាភិបាលកំពង់ចាម៖ បុរសម្នាក់វិជ្ជមានជំងឺកូវីដ១៩ នៅស្រុកបាធាយ ខេត្តកំពង់ចាម បានទទួលមរណភាព

(កំពង់ចាម)៖ បុរសម្នាក់អាយុ២៤ឆ្នាំ រស់នៅភូមិខ្វិត ឃុំតាំងក្រសាំង ស្រុកបាធាយ បានទទួលមរណភាព ហើយពិនិត្យឃើញថា វិជ្ជមានជំងឺកូវីដ១៩។ នេះបើតាមលិខិតរាយការណ៍របស់ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម ផ្ញើជូនលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១។

លោក គីមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា កន្លងមកអ្នកជំងឺនេះបានទៅសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ មួយរយៈពេលបន្ទាប់មក គាត់បានត្រឡប់មកផ្ទះវិញ ហើយមានអាការៈ ហត់ គាត់ក៏បានមកសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកជើងព្រៃ។

ក្រោយមកមន្ទីរពេទ្យបង្អែកជើងព្រៃ ក៏បានបញ្ជូនគាត់ទៅ មន្ទីរពេទ្យខេត្តកំពង់ចាម នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១។ លុះនៅម៉ោង០៤៖៣០នាទីល្ងាច ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ អ្នកជំងឺរូបនេះ បានទទួលមរណភាព ហើយពិនិត្យឃើញថា មានវិជ្ជមានជំងឺកូវីដ១៩៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក