ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ហ៊ុន ម៉ានី សូមឱ្យពលរដ្ឋបន្តជឿជាក់លើរដ្ឋាភិបាល

ភ្នំពេញ៖ តំណាងរាស្ត្រប្រចាំមណ្ឌលខេត្តកំពង់ស្ពឺ និងជាកូនប្រុសរបស់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ានី ស្នើដល់ពលរដ្ឋបន្តការជឿទុកចិត្តមកលើរដ្ឋាភិបាលបន្តទៀត ដោយថារដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន តែងតែនៅជាមួយពលរដ្ឋគ្រប់កាលៈទេសៈ។

លោក ហ៊ុន ម៉ានី បានសរសេរនៅលើទំព័រហ្វេសបុករបស់លោក ដោយលើកឡើងថា រដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន តែងតែយកចិត្តទុកដាក់ដល់សុខសុវត្ថិភាព និងជីវភាពពលរដ្ឋជានិច្ចកាល និងស្នើដល់កងកម្លាំងទាំងអស់ត្រៀមក្នុងការចូលរួមការពារសន្ដិភាព សន្តិសុខសង្គម ជូនដល់ប្រជាពលរដ្ឋផងដែរ។

លោកបានសរសេរថា៖ « សូមបន្តជឿជាក់លើរាជរដ្ឋាភិបាលដែលជានិច្ចកាល តែងនៅរួមសុខ រួមទុក្ខ ជាមួយបងប្អូនប្រជាពលរដ្ឋគ្រប់ស្ថានភាព។ សូមបងប្អូនកងកម្លាំងទាំងអស់ពង្រឹងស្មារតី ត្រៀមខ្លួនអោយរួចជាស្រេចដើម្បីបន្តចូលរួមជាមួយរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដូចជាចូលរួមតាមដានរាល់បញ្ហាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន » ។

ការលើកឡើងរបស់ហ៊ុន ម៉ានី នៅពេលនេះគឺក្នុងអំឡុងពេលដែលកម្ពុជាកំពុងប្រយុទ្ធទៅនឹងជំងឺកូវីដ-១៩ ដែលទាមទារដល់ពលរដ្ឋក្នុងការចូលរួមជាមួយរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំង។

គិតរហូតមកដល់ពេលនេះ តាមរយៈយុន្ធការនានារបស់រាជរដ្ឋាភិបាល កម្ពុជាសម្រេចការវ៉ាក់សាំងជូនពលរដ្ឋដែលមានអាយុពី១២ ឆ្នាំឡើងទៅ បានជាង៧១ភាគរយហើយបើធៀបនឹងពលរដ្ឋសរុប១៦លាននាក់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក