ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីកម្ពុជា ចាត់ទុកការបន្តអាក់ខានចូលរៀនរបស់សិស្ស ប្រៀបដូចបាត់បង់គ្រឹះនៃវិស័យអប់រំ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ការដែលមិនអាចធ្វើឱ្យកុមារចូលរៀនឡើងវិញបានទេ គឺប្រៀបបានទៅនឹងការបាត់បង់មូលដ្ឋានគ្រឹះនៃវិស័យអប់រំកម្ពុជា។

សម្ដេចតេជោ បានសរសេរ ក្នុងទំព័រហ្វេសបុករបស់សម្ដេចថា ការសម្រេចចិត្តក្នុងការចាក់វ៉ាក់សាំងជូនកុមារពីអាយុ៦ ដល់១២ឆ្នាំ គឺជាការធានានូវសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបានការថែទាំសុខភាព និងសិទ្ធិទទួលបានការរៀនសូត្រ ដោយសម្ដេចចាត់ទុកជាកិច្ចការសំខាន់មួយដែលសម្ដេចត្រូវធ្វើការសម្រេចចិត្ត បើទោះបីសម្ដេចទើបនឹងចាក់វ៉ាក់សាំងដូសទី៣រួចក៏ដោយ។

សម្ដេចតេជោសរសេរថា៖ « បន្ទាប់ពីចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញបានប្រមាណ៣០ម៉ោង មកដល់ពេលនេះខ្ញុំហាត់ប្រាណបានជាធម្មតាឡើងវិញហើយ។ សប្តាហ៍នេះ មានកិច្ចការជាច្រើនដែលត្រូវធ្វើ ហើយកិច្ចការមួយដែលសំខាន់ជាងគេគឺអនាគតរបស់កុមារ ទាំងជីវិត ទាំងសុខភាព និងទាំងការសិក្សារបស់ពួកគេ » ។

បន្ថែមលើពីនេះ សម្ដេចក៏បានលើកឡើងផងដែរថា ប្រសិនមិនអាចបើកសាលាបឋមសិក្សាឡើងវិញសម្រាប់កុមារទេ ប្រៀបបានទៅនឹងការបាត់បង់គ្រឹះមូលដ្ឋាននៃវិស័យអប់រំប្រទេសកម្ពុជាដូច្នោះដែរ។

សម្ដេចបានចាត់ទុក ការចាក់វ៉ាក់សាំងជូនកុមារពីអាយុ៦ឆ្នាំឡើងនេះ គឺជាផ្នែកមួយនៃការងារប្រយុទ្ធប្រឆាំងជាមួយជំងឺឆ្លងផងដែរ ព្រោះវានឹងនាំអោយមានភាពសាំក្នុង សហគមន៍រហូតដល់ប្រមាណជាង៨០% ដើម្បីទប់ទល់នឹងការវាយលុកពីជំងឺឆ្លងកូវីដ-១៩។

កាលពីព្រឹកមិញ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងនូវសារពិសេសមួយ ពីការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់កុមារដែលមានអាយុពី៦ ដល់១២ឆ្នាំ។ ដោយសម្ដេច បានបញ្ជាទៅអាជ្ញាធររាជធានី ខេត្ត ទាំងអស់ត្រៀមរៀបចំយុទ្ធនាការ ចាក់វ៉ាក់សាំងជូនកុមារអាយុពី៦ ដល់១២ឆ្នាំ ដែលមានប្រមាណជាង ១លាន ៨សែននាក់ទូទាំងប្រទេស ដោយថាដើម្បីឱ្យកម្ពុជាអាចមានលទ្ធភាពបើកសាលាបឋមសិក្សាឡើងវិញ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក