ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ស្ថានភាពទឹកក្នុងខេត្តបន្ទាយមានជ័យបន្តកើនឡើង

បន្ទាយមានជ័យ៖ ស្ថានភាពទឹកនៅក្នុងខេត្តបន្ទាយមានជ័យបន្តកើនឡើងនៅប៉ុន្មានថ្ងៃចុងក្រោយនេះ ខណៈអាជ្ញាធរថានៅតែអាចគ្រប់គ្រងបាន។

អភិបាលស្រុកមង្គលបូរី លោក រ័ត្ន ដាស៊ីណង់ បានបញ្ជាក់ប្រាប់ EAC News នៅព្រឹកថ្ងៃទី១៥ ខែកញ្ញានេះថា ស្ថានភាពទឹកនៅស្ទឹងមង្គលបូរីមានការកើនឡើងតិចតួច តែមិនទាន់ដល់កម្រិតគួរឲ្យព្រួយបារម្ភនោះទេ ចំណែកផ្ទះសំបែងពលរដ្ឋ ផលដំណាំផ្សេងៗ ក៏មិនមានការគំរាមកំហែងដែរ។

ទោះជាយ៉ាងណា លោកថាស្រុកក៏បានត្រៀមទីទួលសុវត្ថិភាពសម្រាប់ជម្លៀសពលរដ្ឋ ក្នុងករណីចាំបាច់ផងដែរ។

អភិបាលស្រុកអូរជ្រៅ លោក យឹម សំណាង ក៏បានបញ្ជាក់ផងដែរថា ស្ថានភាពទឹកនៅក្នុងស្រុកមានការកើនឡើងបន្តិចបន្ដួច ខណៈស្ថានភាពទឹកនៅតាមព្រំដែនថៃក៏មានការស្រកចុះបន្តិចដែរ។

ដោយឡែក សម្រាប់ស្រុកនៅជាប់បន្ទាន់ព្រំដែន ស្រុកម៉ាឡៃ ក្រុងប៉ោយប៉ែត អូរជ្រៅ និងស្រុកថ្មពួក ទឹកមិនមានមានការជន់លិចខ្លាំងនោះទេ តែអាជ្ញាធរបារម្ភថាបើមានភ្លៀងបន្តធ្លាក់នៅពេលខាងមុខអាប្រឈមនឹងទឹកជំនន់ទឹកភ្លៀង និងទឹកដែលធ្លាក់មកពីប្រទេសថៃ។

យោងតាមព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ចាប់ពីថ្ងៃទី១៥ ខែកញ្ញា រហូតដល់ថ្ងៃទី២១ ខែកញ្ញានេះ ព្រះរាជាណាចក្រកម្ពុជា ទទួលរងនូវឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ITCZ ដែលអូសបន្លាយ កាត់លើ ប្រទេសភូមា, ថៃ, ឡាវ និងវៀតណាម ។ បន្ទាប់ពីនោះ នៅ ថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែកញ្ញា ក៏នឹងទទួលឥទ្ធិពលពីជ្រលង សម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីខ្សោយ ដែលនឹងធ្វើឲ្យតំបន់ខ្លះមានភ្លៀងធ្លាក់ពីខ្សោយ ទៅបង្គួរផងដែរ។

ក្នុងការចុះទៅពិនិត្យស្ថានភាពទឹកក្នុងក្រុងសិរីសោភ័ណ្ឌកាលពីថ្ងៃទី១០ កញ្ញាកន្លងទៅ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុ រាត្រី បានណែនាំដល់អាជ្ញាធរក្រុងស្រុក ពិសេសតំបន់ដែលប្រឈមនឹងទឹកជំនន់ ឱ្យត្រៀមរកទីទួលសុវត្ថិភាព ឧបករណ៍សង្គ្រោះបន្ទាន់ក្នុងករណីមានការជន់លិចក្នុងខេត្ត បន្ទាប់ពីលោកសង្កេតឃើញថាស្ថានភាពទឹកក្នុងខេត្តហាក់បានកើនឡើងជាបន្តបន្ទាប់៕

រូបថត: រឿង ចន្ទ្រា

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក