ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អតីតខ្សែប្រយុទ្ធ Chelsea, Demba Ba ប្រកាសចូលនិវត្តន៍

អន្តរជាតិ៖ អតីតខ្សែប្រយុទ្ធក្លិប Chelsea, Newcastle និង West Ham កីឡាករ Demba Ba បានប្រកាសពីការចូលនិវត្តន៍ពីអាជីបជាកីឡាករបាល់ទាត់ហើយ ក្រោយចំណាយពេលប្រមាណ ១៦ឆ្នាំលើទីលាន។

ក្នុងអាជីពចុងក្រោយនៅទឹកដីតួកគី Demba Ba បានឈ្នះពានលីគកំពូលតួកគី ២លើកជាមួយក្លិប Besiktas នៅឆ្នាំ២០១៧ និងឈ្នះម្តងទៀតជាមួយក្លិប Basaksehir នៅឆ្នាំ២០២០កន្លងទៅ។ Ba ក៏ធ្លាប់មកប្រកបអាជីពនៅទឹកដីអាស៊ីបាន ២ឆ្នាំផងដែរ ដោយលេងឱ្យក្លិបចិន Shanghai Shenhua កាលពីឆ្នាំ២០១៥-២០១៧ មុននឹងចុងក្រោយបង្អស់ប្រកបអាជីពនៅទឹកដីស្វីសជាមួយក្លិប​ FC Lugano និងចាកចេញកាលពីខែសីហាកន្លងទៅ។ 

Demba Ba បានបង្ហោះសារនៅលើបណ្តាញ Twitter របស់គេថា ក្នុងអារម្មណ៍ដែលពោរពេញទៅដោយភាពរំភើប និងរីករាយជាមួយអាជីពនាពេលកន្លងមក ថ្ងៃនេះគឺជាពេលវេលាសម្រាប់ការប្រកាសចូលនិវត្តន៍របស់គេហើយ។ កីឡាករវ័យ ៣៦ឆ្នាំរូបនេះបានបន្តថា ក្រៅពីភាពរីករាយ ញើស ទឹកភ្នែកដែលធ្លាប់ជួបប្រទះនាពេលកន្លងមក បាល់ទាត់បានផ្តល់នូវអ្វីគ្រប់យ៉ាងសម្រាប់គេ ហើយវានឹងស្ថិតក្នុងការចងចាំរបស់គេរហូត។ 

គួរបញ្ជាក់ថា Demba Ba បានបង្ហាញខ្លួននៅក្របខណ្ឌ Premier League នៅឆ្នាំ២០១១ ក្រោយផ្ទេរមកពីក្លិបអាល្លឺម៉ង់ Hoffenheim។ កីឡាករសញ្ជាតិសេណេហ្គាល់រូបនេះបង្ហាញខ្លួនបាន ៣រដូវកាលជាមួយក្លិបមួយចំនួនដូចជា West Ham, Newcastle និង Chelsea មុននឹងចាកចេញទៅកាន់អាជីពនៅតួកគី និងចិននៅឆ្នាំ២០១៤។ Demba Ba ក៏ធ្លាប់ត្រូវបានកោះហៅចូលក្នុងក្រុមជម្រើសជាតិសេណេហ្គាល់ផងដែរ ចន្លោះឆ្នាំ២០០៧ ដល់ឆ្នាំ២០១៥៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក