ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

តុលាការខេត្តកណ្ដាលចោទប្រកាន់ និងឃុំខ្លួនមនុស្ស ៩នាក់ពាក់ព័ន្ធនឹងអំពើហិង្សានៅព្រលានយន្តហោះថ្មី

កណ្ដាល៖ តុលាការសាលាដំបូងខេត្តកណ្ដាល កាលពីម្សិលមិញបានចោទប្រកាន់ និងឃុំខ្លួនមនុស្ស ៩នាក់ពាក់ព័ន្ធនឹងអំពើហិង្សាក្នុងបាតុកម្មមួយនៅទីតាំងព្រលានយន្តហោះថ្មី ក្នុងស្រុកកណ្ដាលស្ទឹង។

អ្នកនាំពាក្យសាលាដំបូងខេត្តកណ្ដាល លោក សូ សារិន មានប្រសាសន៍ប្រាប់ EAC News ថា មនុស្សទាំង ៩នាក់នោះ មានស្រី ៣នាក់ ត្រូវចោទប្រកាន់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ និងប្រឆាំងអ្នករាជការសាធារណៈមានស្ថានទម្ងន់ទោស។ 

កាលពីថ្ងៃទី១២ កញ្ញា កន្លងទៅ សមត្ថកិច្ចខេត្តកណ្ដាលបានឃាត់ខ្លួនមនុស្ស ៣០នាក់យកមកសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តពាក់ព័ន្ធអំពើហិង្សា ការជេរប្រមាថ ដុតកង់កៅស៊ូកង់ ប្រើដំបង គប់ដុំថ្ម បាញ់ជំពាមកៅស៊ូ គប់ដបសាំង លើកងកម្លាំងមានសមត្ថកិច្ចដែលឈរការពារនៅទីតាំងគម្រោងសាងសង់អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញថ្មី ស្ថិតក្នុងស្រុកកណ្ដាលស្ទឹង ដែលធ្វើឱ្យសមត្ថកិច្ច ១៣នាក់រងរបួស។

ពលរដ្ឋដែលតវ៉ាម្នាក់ អ្នកស្រី សែម វឿន យល់ថាការចាប់ និងចោទប្រកាន់ពលរដ្ឋនេះ គឺជាចេតនាបំភិតបំភ័យពលរដ្ឋ ឱ្យឈប់តវ៉ារកដំណោះស្រាយសម្រាប់ដីរបស់ពួកគេ។ អ្នកស្រីបន្ថែមថា នៅពេលនេះពលរដ្ឋមិនបានចេញតវ៉ាទៀតនោះទេ ដោយបារម្ភខ្លាចមានការចាប់ខ្លួនបន្តទៀត។ 

អ្នកស្រីថា៖ « គេមកប្រាប់ថាចេញទៅគេចាប់ៗ ដល់អញ្ចឹងខ្ញុំមិនដឹងធ្វើយ៉ាងម៉េចទៀតទេ ដូចតប់ប្រម៉ល់ហ្មង » ។ 

ស្នងការនគរបាលខេត្តកណ្ដាល លោក ឈឿន សុចិត្ត ឱ្យEAC News ដឹងថា វិធានការរបស់អាជ្ញាធរមិនមែនជាការបំភិតបំភ័យពលរដ្ឋនោះទេ តែជាការអនុវត្តច្បាប់ការពារប្រយោជន៍សាធារណៈ។ លោកបន្ថែមថា ពលរដ្ឋទាំងនោះត្រូវបានគេញុះញង់ឱ្យធ្វើបាតុកម្ម ខណៈលោកថា អ្នកដែលញុះញង់ត្រូវបានបញ្ជូនទៅតុលាការ ហើយអ្នកផ្សេងទៀតត្រូវបានដោះលែងវិញដែរ។ 

លោកមានប្រសាសន៍ថា៖ « យើងបានណែនាំឱ្យពួកគាត់ បងប្អូនគាត់ ឈប់ឱ្យឡើងមកតវ៉ា ហើយបើសិនគាត់ចង់មកតវ៉ាឱ្យគាត់ទៅតវ៉ាជាមួយអាជ្ញាធរ ឬក៏ឡើងទៅជួបនឹងអភិបាលខេត្ត។ ត្រូវដោះស្រាយតាមយន្តការរបស់រដ្ឋាភិបាល ព្រោះព្រលានយន្តហោះនេះមិនមែនជាប្រលានរបស់ឯកជនទេ! ព្រលានរបស់រាជរដ្ឋាភិបាល ដែលឱ្យក្រុមហ៊ុនឯកជនគេអ្នកគ្រប់គ្រង » ។ 

ពលរដ្ឋលើកឡើងថា គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតក្នុងស្រុកកណ្ដាលស្ទឹង និងស្រុកបាទី ខេត្តតាកែវ ដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) បានធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ ៣៣០គ្រួសារ ដែលមាន ៤៩៨ក្បាលដី ក្នុងទំហំដីសរុបជាង ១លានម៉ែត្រការ៉េ (១ ៦៦៣ ០៣៥) ខណៈសំណងសម្រាប់ដីពួកគេក្រុមហ៊ុនឱ្យ ៨ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។ 

ទោះជាយ៉ាងណាពលរដ្ឋមិនយល់ព្រមជាមួយដំណោះស្រាយនេះទេ ដែលជាហេតុបង្កឱ្យការតវ៉ាជាបន្តបន្ទាប់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក