ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

Facebook , Twitter និង Telegram រងការពិន័យពីតុលាការរុស្សី

រុស្សី៖ តុលាការប្រទេសរុស្សី បានប្រកាសថា តុលាការបានប្រកាសពិន័យជាប្រាក់ទៅលើក្រុមហ៊ុនកម្មវិធីធំៗដូចជា Facebook, Twitter និង Telegram ពីបទដែលក្រុមហ៊ុនបច្ចេកវិទ្យាទាំងនេះបានបំពាន និងមិនព្រមលុបចោលនូវមាតិកាលើបណ្តាញសង្គម ដែលត្រូវបានរដ្ឋាភិបាលទីក្រុងម៉ូស្គូចាត់ទុកថាជាមាតិកាខុសច្បាប់។ ការបង្ក្រាបនេះស្ថិតក្នុងការរួមចំណែកក្នុងការបង្ហាញពីការគ្រប់គ្រងកាន់តែទូលំទូលាយពីរដ្ឋាភិបាលរុស្សីលើបណ្តាញអ៊ីនធ័រណេត និងក្រុមហ៊ុនបច្ចេកវិទ្យាធំៗ។

តុលាការតំបន់ Tagansky បានបញ្ជាក់ថា ក្រុមហ៊ុន Facebook ត្រូវបានតុលាការប្រកាសពិន័យពីការបំពានចំនួន ៥ផ្សេងគ្នាសរុបជាទឹកប្រាក់ចំនួន ២១លានរូបល ស្មើនឹងប្រមាណ ២៨,៧ម៉ឺនដុល្លារអាមេរិក ខណៈ Twitter រងការពិន័យពីការបំពានចំនួន ២ សរុបជាទឹកប្រាក់ ៥លានរូបល ស្មើនឹងប្រមាណ ៦,៨ម៉ឺនដុល្លារអាមេរិក។ មិនត្រឹមតែប៉ុណ្ណោះ កម្មវិធីផ្ញើសារដែលកំពុងមានប្រជាប្រិយភាព Telegram ក៏រងការពិន័យជាទឹកប្រាក់ចំនួន ៩លានរូបលផងដែរ ស្មើនឹងទឹកប្រាក់ប្រមាណ ១២,៣ម៉ឺនដុល្លារអាមេរិក។ 

សកម្មភាពរបស់រដ្ឋាភិបាលទីក្រុងម៉ូស្គូខាងលើត្រូវបានគេឃើញថា ជាការពង្រឹងការគ្រប់គ្រងបណ្តាញអ៊ីនធឺណិតក្នុងប្រទេសរបស់ខ្លួន រួមបញ្ចូលទាំងការជំរុញឱ្យក្រុមហ៊ុនកម្មវិធីបច្ចេកវិទ្យាបរទេសបើកការិយាល័យពេញលេញនៅប្រទេសរុស្ស៊ី និងការរក្សាទុកទិន្នន័យផ្ទាល់ខ្លួនរបស់ជនជាតិរុស្ស៊ីនៅការិយាល័យក្នុងប្រទេសរុស្សីផ្ទាល់។

ដោយឡែក កាលពីថ្ងៃអង្គារកន្លងទៅ រដ្ឋាភិបាលរុស្សីក៏បានចេញផ្សាយនូវផែនការក្នុងការប្រមូលពន្ធលើសេវាកម្មឌីជីថលទាំងអស់ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនបរទេស ដែលជាសកម្មភាពសំដៅដល់ការលើកស្ទួយក្រុមហ៊ុនបច្ចេកវិទ្យាក្នុងស្រុករបស់ខ្លួន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក