ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រុមតាលីបង់អះអាងថា ពលរដ្ឋជាបុរសមានសិទ្ធិលេងកីឡាអ្វីក៏បាន

អាហ្វហ្គានីស្ថាន៖ ប្រមុខដឹកនាំកីឡាថ្មីរបស់អាហ្វហ្គានីស្ថានបានអះអាងថា កីឡាគ្រប់ប្រភេទទាំងអស់ ពោលរាប់ពីបាល់ទាត់ដល់ហែលទឹក រត់ប្រណាំងដល់ជិះសេះ ពោលគឺកីឡាជាង ៤០០ប្រភេទមិនត្រូវបានហាមឃាត់ឡើយ ក្រោមការដឹកនាំដោយរដ្ឋាភិបាលថ្មីនៃកងកម្លាំងក្រុមតាលីបង់។ 

ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះគឺ លោក Bashir Ahmad Rustamzai បានបដិសេធមិននិយាយពាក់ព័ន្ធនឹងការបើកសិទ្ធិឱ្យស្រ្តីចូលរួមក្នុងវិស័យកីឡាឡើយ ពោលគឺលោកបានឆ្លើយប្រាប់ទៅកាន់អ្នកសារព័ត៌មានថា សូមមេត្តាកុំសួរនូវសំណួរផ្សេងៗពាក់ព័ន្ធនឹងស្រ្តី។ ជំនួបជាមួយអ្នកសារព័ត៌មាននេះបានធ្វើឡើងនៅក្នុងទីស្នាក់ការគណៈកម្មការអូឡាំពិកអាហ្វហ្គានីស្ថាន ក្រោយពេលដែលទីតាំងនេះនៅទំនេរគ្មានអ្នកគ្រប់គ្រងក្រោយការដើរចេញពីតំណែងរបស់ប្រធានអូឡាំពិកអាហ្វហ្គានីស្ថានចាស់ ដែលបានភៀសខ្លួនចេញពីប្រទេសក្រោយការកាន់កាប់អំណាចពីក្រុមតាលីបង់។

លោក Rustamzai​ ដែលធ្លាប់ជា​ម្ចាស់ជើងឯក និងជាអត្តពលិកកីឡាកុងហ្វូ និងចំបាប់នៃប្រទេសអាហ្វហ្គានីស្ថាន ត្រូវបានរដ្ឋាភិបាលថ្មីប្រកាសតែងតាំងលោកជាអគ្គនាយក អប់រំកាយ និងកីឡា នៃប្រទេសអាហ្វហ្គានីស្ថាន។ 

គួរបញ្ជាក់ថា លោក Rustamzai បានបញ្ជាក់សាចុះសាឡើងថា រដ្ឋាភិបាលអាហ្វហ្គានីស្ថានពុំមានផែនការក្នុងការបិទខ្ទប់ ឬរារាំងមិនឱ្យមានសកម្មភាពកីឡាឡើយក្នុងការដឹកនាំប្រទេសសាជាថ្មីនេះ។ យ៉ាងណាក៏ដោយ អំឡុងការដឹកនាំរបស់ក្រុមតាលីបង់នៅឆ្នាំ១៩៩៦ ដល់ឆ្នាំ ២០០១ គេសង្កេតឃើញថា ស្រ្តីត្រូវបានហាមឃាត់ដាច់ខាតពីសកម្មភាពកីឡា ខណៈប្រភេទកីឡារបស់បុរសត្រូវបានគ្រប់គ្រងយ៉ាងតឹងតែង។ មិនត្រឹមតែប៉ុណ្ណោះ ពីអតីតកាលកីឡដ្ឋាន និងទីតាំងសម្រាប់ការប្រកួតកីឡាធ្លាប់ត្រូវបានក្រុមតាលីបង់យកមកប្រើប្រាស់សម្រាប់ការកាត់ទោសប្រហារជីវិតជាសាធារណៈផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក