ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

Ole Gunnar Solskjaer និយាយពីកំហុសរបស់ Jesse Lingard យប់មិញ

អឺរ៉ុប៖ អ្នកចាត់ការក្រុមបិសាចក្រហម Ole Gunnar Solskjaer បានលើកឡើងនៅក្រោយចប់ការប្រកួតដែល Manchester United ចាញ់ក្រុម Young Boy យប់មិញនេះថា ខ្សែបម្រើ Jesse Lingard នឹងរៀនសូត្រពីកំហុសរបស់គេ ដែលភ្លាត់ស្នៀតបញ្ជូនបាល់ឱ្យក្រុមម្ចាស់ផ្ទះ Young Boy ស៊ុតបញ្ចូលទីចុងម៉ោងយកឈ្នះ ២-១ នៅទីក្រុង Basel ប្រទេសស្វីស។

Manchester United យប់មិញនេះបានបើកការនាំមុខមុនដោយគ្រាប់បាល់របស់ Cristiano Ronaldo នៅក្នុងនាទីទី៤ ដែលនាំឱ្យអ្នកគាំទ្រសប្បាយរីករាយជាខ្លាំង ប៉ុន្តែយ៉ាងណាមិញគ្រប់យ៉ាងបានប្រែប្រួលនៅពេលដែលខ្សែការពារ Aaron Wan-Bissaka បានបង្កកំហុស និងទទួលបានកាតក្រហមបណ្តេញចេញពីការប្រកួតនៅក្នុងវគ្គទី១។ ចូលមកដល់វគ្គទី២ ក្រុមម្ចាស់ផ្ទះ Young Boy ដែលមានគ្នា ១១នាក់នោះ បានដាក់សម្ពាធលើ Man Utd ដែលសល់គ្នាត្រឹម ១០នាក់ រហូតដល់រកគ្រាប់បាល់តាមស្មើដោយកីឡាករ Moumi Ngamaleu មុនពេលដែល Lingard និង Matic ត្រូវបានផ្លាស់ប្តូរចូលជំនួស Ronaldo និង Bruno Fernandes។ នៅក្នុងម៉ោងបន្ថែម ​Jesse Lingard បានភ្លាត់ស្នៀត និងបង្កើតឱកាសឱ្យក្រុមម្ចាស់ផ្ទះបន្ថែមការនាំមុខនៅចុងវគ្គទី២ និងជាគ្រាប់ជ័យជម្នះដោយកីឡាករ Theoson Siebatcheu។

លោក Ole បាននិយាយការពារ Lingard យ៉ាងដូច្នេះថា គ្រប់កីឡាករបាល់ទាត់ទាំងអស់តែងតែបង្កើតកំហុសឆ្គងដោយជៀសមិនផុត ប៉ុន្តែយ៉ាងណាក្តី យើងត្រូវរៀនសូត្រពីវា ហើយប្រាកដណាស់ចំពោះ Lingard គេនឹងកែប្រែនឹងត្រៀមខ្លួនសាជាថ្មីសម្រាប់ជំនួបទល់នឹង West Ham United នៅចុងសប្តាហ៍នេះ។ គួរបញ្ជាក់ថា ការប្រកួតបន្តរបស់ Manchester United នឹងត្រូវជួបជាមួយក្រុម West Ham ក្នុងក្របខណ្ឌ Premier League និង EFL Cup ខណៈការប្រកួត Champions League ទី២ នឹងត្រូវជួបម្ចាស់ជើងឯក Europa League Villarreal៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក